ឆ្លងវគ្គជម្រុះដ៏កក្រើកប៉ុន្មានលើក ឥឡូវបេក្ខជន សន ម៉េងលាង ឈានដល់វគ្គ Live show យប់នេះហើយ!

  • 2024-10-27 08:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយការស្រលាញ់ តស៊ូ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់មកដល់ពាក់កណ្តាលឆ្នាំ ២០២៤ នេះ សន ម៉េងលាង មានឱកាសក្នុងការប្រឡងសមត្ថភាពក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol Season 5 ដោយបានឆ្លងវគ្គចម្រុះជាច្រើនដំណាក់កាល។ បច្ចុប្បន្ន ម៉េងលាង បានបោះជំហ៊ានមកដល់វគ្គ Live Show សប្តាហ៍ទី៥ នាយប់ថ្ងៃអាទិត្យនេះហើយ ។

ឆ្លងកាត់វគ្គជម្រុះប៉ុន្មានលើកកន្លងមក ប្រិយមិត្ដ ជាពិសេសហ្វេនៗ បានដឹងរួចជាស្រេចទៅហើយនូវសមត្ថភាព និងទេពកោលសល្យIdol របស់ខ្លួន។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រជាច្រើនទៀត ទន្ទឹងរាំងចាំទស្សនាដោយផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍នូវវគ្គ Liveshow។

ហ្វេនៗ ក៏លួចសរសើរ ម៉េង លាង ថាក្រៅពីច្រៀងIdol របស់ខ្លួនក៏មានទេពកោសល្យខាងនិពន្ធបទចម្រៀង និងទំនុកភ្លេងដោយខ្លួនឯង ថែមទាំងចេះប្រើប្រាស់ឧបករណ៍តន្ត្រីមួយចំនួនដូចជា៖ ស្គរ អ័ក ហ្គីតា បានយ៉ាងល្អទៀតផង។ ម៉េង លាង បង្ហើបថា ខ្លួនក៏កំពុងដុសខាត់ជំនាញលេងឧបករណ៍ផ្សេងៗទៀតដែលជាទម្រង់សិល្បៈភ្លេងខ្មែរបុរាណ។

សូមជម្រាបថា ម៉េង លាង ធ្លាប់ឆ្លងកាត់ដំណើរជីវិតតស៊ូទាំងក្នុង និងក្រៅរង្វង់សិល្បៈ។ ជាក់ស្ដែងក្នុងរង្វង់សិល្បៈ និងសង្គមលោក ធ្លាប់ឆ្លងកាត់ជាបេក្ខជនប្រលងកម្មវិធីក្រម៉ា អាយដល (Krama Idol) ឆ្នាំ២០១៨ ដោយកាលណោះលោកជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីបំបែកឯកកត្តកម្មពិភពលោកក្រម៉ា ១០០០ម៉ែត្រ របស់ខ្មែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី