DUC​ ប្រកាសផ្ដល់អាហាររូបករណ៍ ១០០%​ រយៈពេល ៤ឆ្នាំ ដល់និស្សិតក្រីក្រជាមួយការស្នាក់នៅ អាហារ​ ៣ពេល​​ និងប្រាក់ប្រចាំខែ ៣០ម៉ឺនរៀល

  • 2024-10-30 07:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសល្អសម្រាប់បេក្ខជនទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ Bac2។ មិនថានៅ​ថ្ងៃ​អ៊ុតឃើញលទ្ធផលជាប់ ឬធ្លាក់ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា(DUC) នឹងផ្ដល់អាហាររូបករណ៍ ១០០% រយៈពេល ៤ឆ្នាំដល់និស្សិតក្រីក្រពិតប្រាកដដែល​ឡើង​មក​ពី​តាម​បណ្ដារ រាជធានី-ខេត្ដនានា។

សម្រាប់អារហាររូបករណ៍រយៈពេល៤ឆ្នាំ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ សាកលវិទ្យាល័យ នឹងផ្ដល់ជូនសម្រាប់មុខជំនាញចំនួន១០ គឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្ត និងសាកវប្បកម្ម(កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤, ស្ថាបត្យកម្មនិងសំណង់ស៊ីវិល ៥, ក្រាហ្វិកឌីហ្សាញ ៦, រដ្ឋបាលសាធារណៈ ៧,នីតិសាធារណៈ ៨, ប្រព័ន្ធផ្សព្វផ្សាយសង្គម ៩,ទីផ្សារឌីជីថល និង១០, សេដ្ឋកិច្ចឌីជីថល។

អត្ថប្រយោជន៍ក្រោយសម្ភាសន៍ជាប់គ្រប់លក្ខខណ្ឌ និងគោរពតាមបទបញ្ជាផ្ទៃក្នុងសាលា និស្សិត​នឹង​ទទួលបានអាហាររូបករណ៍ ១០០% រយៈពេល ៤ឆ្នាំពេញ ផ្ដល់អាហារ​ចំនួន​ ៣ពេល កន្លែងស្នាក់នៅ និងផ្ដល់ប្រាក់ហាត់ការ ជារៀងរាល់ខែចំនួន ៣០ម៉ឺនរៀលផងដែរ។

បើ​តាម​តាម​ផេក​ផ្លូវការ​របស់​សាកលវិទ្យាល័យ អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់តែសិស្សនិស្សិតក្រីក្រ គ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានឹងជួយស្វែងរកការងារឲ្យធ្វើថែមទៀតផង។

ការជ្រើសរើស និងផ្ដល់អាហាររូបករណ៍ដល់និស្សិតក្រីក្រនេះ គឺជាជំនាន់ទី២ហើយ ដែល Digital University of Cambodia បានរៀបចំឡើង ក្នុងគោលបំណង បណ្ដុះបណ្ដាលធនធានមនុស្សឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី