CamEd Basketball Tournament 2024 ជា​ការ​រួមចំណែក​លើកកម្ពស់​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​សិស្សៗ​

  • 2024-11-05 03:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​ទី២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤​ កន្លង​ទៅ​ថ្មីៗ​នេះ​វិទ្យាស្ថានខេមអេដ បានរៀបចំការប្រកួត CamEd Men’s&Women’s Basketball Tournament 2024 ដែល​គោលបំណង​ធំ​នោះ​គឺ​លើក​កម្ពស់​សុខភាព​ទាំង​ផ្លូវកាយ​ ផ្លូវ​ចិត្ត​ និង​ជា​ការ​បំផុស​ចលនា​កីឡា​ដល់​យុវជន​ផង​ដែរ។​

ទិដ្ឋភាពបើកការប្រកួត

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​នោះ​លោក​សាស្ត្រាចារ្យ​ ព្រុំ វិរៈ​ តំណាង​វិទ្យាស្ថានខេមអេដ​ (CamEd) ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​លទ្ធផល​ចាញ់-ឈ្នះ​ វា​ជា​រឿង​ធម្មតា​នោះ​ទេ​ អ្វី​ដែល​សំខាន់​គឺ​បាន​ចូលរួម​លេង​កីឡា​នៅ​ពេល​នេះ។​ កីឡា​គឺ​មាន​សារសំខាន់​សម្រាប់​សុខភាព​ដូច​ជា​ជួយ​ឲ្យ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ​ សុខភាព​ផ្លូវ​កាយ​ល្អ​ និង​បង្កើន​ឲ្យ​មាន​ទំនាក់ទំនង​ និង​សាមគ្គី​ជា​ក្រុម​ផង​ដែរ។​ តាម​រយៈ​ការ​ប្រកួត​បាល់បោះ​នេះ​គឺ​ជា​ការ​បំផុស​គំនិត​ដ៏​ល្អ​ដល់​យុវជន​ឲ្យ​ងាក​មក​លេង​កីឡា​ចាប់​អារម្មណ៍​លើ​វិស័យ​កីឡាក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។​

ទិដ្ឋភាពបើកការប្រកួត

បញ្ជាក់​ដែរ​ថា​ ពិធី​បើក​ការ​ប្រកួត​ CamEd Men’s & Women’s Basketball Tournament 2024​ នេះ​ធ្វើ​ឡើង​ក្នុង​ទីលាន​ Platinum Sport Center​ បុរី ប៉េង ហួត ​បឹងស្នោ។​ ការ​ប្រកួត​នេះ​មាន​ការ​ចូលរួម​ពី​និស្សិត​ ១៩៣នាក់​ត្រូវ​ជា​ ២៩​ក្រុម​ (បុរស ១៥ក្រុម ចែក​ជា ៤ពូល និងក្រុមនារី ចំនួន១៤ ចែក​ជា ៤ពូល)។ ការប្រកួត​បន្ត​រហូត​ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៤៕

ទិដ្ឋភាពបើកការប្រកួត

អត្ថបទ៖ នួន ស៊ីណា​