តើការឈរឈ្មោះពីតារាល្បីអាចជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកបានដែរឬទេ?

  • 2024-11-07 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ 2024 លេចចេញជារូបរាង សំណួរថ្មីមួយបាលេចចេញថា តើតារាល្បីណាម្នាក់ជាពិសេស Taylor Swift អាចមានឥទ្ធិពលក្នុងការ បំប្លែងលទ្ធផលបោះឆ្នោតបានដែរឬទេ? ការប្រើប្រាស់កិត្តិនាមតារាដែលមានកេរ្តិ៍ឈ្មោះល្បីដើម្បីធ្វើការផ្សព្វផ្សាយនយោបាយនៅក្នុង ប្រទេសអាមេរិកបានក្លាយជាវិធិសាស្ត្រក្នុងការទាញយកប្រជាប្រិយភាពនិងសម្លេងគាំទ្រពីមហាជន ហើយថ្មីៗនេះ​ Taylor Swift ក៏បានក្លាយជាបុគ្គលមួយរូបក្នុងចំណោមតារារូបផ្សេងផងដែរ ដែលមានឈ្មោះក្នុងនយោបាយទំនើបនេះ។

Taylor Swift មិនត្រឹមតែមានឈ្មោះជាតារាចម្រៀងដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ នាងថែមទាំងជាបុគ្គលម្នាក់ដែលមាន Follower នៅលើ Instagram ជាង 270 លាននាក់ ដែលនាងមានសមត្ថភាពក្នុងកាបោះសម្លេងទៅកាន់អ្នកគាំទ្រជាច្រើនជំនាន់ជាពិសេសក្មេងៗ។ ជាឧទាហរណ៍ Taylor Swift​ បានឈរឈ្មោះជាសាធារណៈក្នុងការធ្វើជាបេ​ក្ខជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នប្រជាធិបតេយ្យម្នាក់ ដើម្បីធ្វើការលើកទឹកចិត្តអ្នកគាំទ្ររបស់នាងក្នុងការចុះឈ្មោះបោះឆ្នោត។ ជាក់ស្ដែងនៅពេលដែល Swift បានធ្វើការបង្ហោះសារនៅលើ Instagram ក្នុងខែកញ្ញា ឆ្នាំ 2023 ដោយជំរុញឱ្យ Follower របស់នាងទៅចុះឈ្មោះបោះឆ្នោត បានបណ្តាលឱ្យអត្រានៃការចុះឈ្មោះបោះឆ្នោតកើនឡើងជាលំដាប់ដោយ អង្គការ Vote.org បានឃើញអ្នកចូលរួមប្រហែល 35,000 នាក់ចុះឈ្មោះក្នុងរយៈពេលត្រឹមតែ 24 ម៉ោងបន្ទាប់ពីកាបង្ហោះរបស់នាង។ នេះ​ជា​ចំនួន​លេខដ៏សំខាន់​ក្នុងរយៈពេលត្រឹមតែ​មួយថ្ងៃ ដោយបង្ហាញ​ឲ្យឃើញថា​ Taylor Swift ពិតជាមានឥទ្ធិពល​ក្នុងការជំរុញសន្ទុះប្រជាជនចូលរួមចុឈ្មោះ​បោះឆ្នោត។ យ៉ាងណាមិញ ការបំផុសគំនិតប្រជាជនឲ្យចូលរួមបោះឆ្នោតដោយមាន Taylor Swift ជាអ្នកឈរឈ្មោះជាសាធារណៈក្នុងការធ្វើជាបេ​ក្ខជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នប្រជាធិបតេយ្យនេះ​ មិនប្រកដថានិងទទួលបានប្រសិទ្ធភាព​ 100% ទៅលើលទ្ធផលនៃការបោះឆ្នោតនោះទេ។ ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​មាន​លក្ខណៈ​ស្មុគ្រ​ស្មាញ និង​ជា​លក្ខណៈ​បុគ្គល ដែល​រង​ឥទ្ធិពល​ដោយ​កត្តា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ជាច្រើន។ Taylor Swift បានត្រឹមតែអាចធ្វើការផ្សព្វផ្សាយពីការបោះឆ្នោតដោយបង្កើនការយល់ដឹង និងធ្វើសកម្មភាពលើកទឹកចិត្តទោកាន់អ្នកគាំទ្រ ប៉ុន្តែនាងមិនអាចផ្លាស់ប្តូរទស្សនៈនយោបាយរបស់នរណាម្នាក់បានឡើយ។

ប្រភព៖ Hindustantimes   ប្រែសម្រួល៖ Tan Dalya

អត្ថបទថ្មី