ទម្រង់សម្រុកគ្មានគុណភាពរបស់ PSG ធ្វើឲ្យពួគគេបរាជ័យជាលើកទី១នៅ UCL និងឈ្នះតែ១លើកប៉ុណ្ណោះគិតត្រឹម...
- 2024-11-07 01:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រង់សម្រុកគ្មានគុណភាពរបស់ PSG ធ្វើឲ្យពួគគេបរាជ័យជាលើកទី១នៅ UCL និងឈ្នះតែ១លើកប៉ុណ្ណោះគិតត្រឹម...
ចន្លោះមិនឃើញ
Paris Saint-Germain FC ឬ គេតែងនិយមហៅកាត់ថា PSG នៅតែបន្តចាញ់បើទោះក្រុមអ្នកមានរបស់បារាំងមួយនេះបានព្យាយាមលេងសម្រុកខ្លាំងទៅលើដៃគូយ៉ាងណាក៏ដោយ ប៉ុន្តែការសម្រុកនោះគេមើលឃើញថាគ្មានគុណភាពទាល់តែសោះ។
ក្នុងចំណោម៤សប្ដាហ៍ដំបូងនៃការប្រកួត UEFA Champions League PSG បានចាញ់ចំនួន២លើក បូកទាំងការចាញ់ក្រោមថ្វីជើង Club Atlético de Madrid ២-១ ក្នុងដីរបស់ខ្លួនឯង។ ក្នុងចំណោម៤លើកនោះគេឃើញថា PSG ឈ្នះតែ១លើកប៉ុណ្ណោះគឺឈ្នះ Girona ១-០ ហើយការឈ្នះនោះគឺនៅនាទីទី៩០+ ទៅហើយ។ ក្រៅពីនោះក្នុងចំណោម៣ប្រកួតផ្សេងទៀតចាញ់ Arsenal ២-០ ចាញ់ At Madrid ២-១ និងស្មើ PSV ក្នុងដីរបស់ខ្លួនឯង១-១។
គ្រប់ការប្រកួតរបស់ PSG គេមើលឃើញថា មានការវាយសម្រុក និងគ្របទៅលើដៃគូគ្រប់ការប្រកួតមិនថាប៉ះក្រុមខ្លាំងដូចជា Arsenal ឬ AT Madrid ក៏ដោយ ប៉ុន្តែនៅពេលបាល់ទៅដល់មុខទីគេឃើញតែស៊ុតចោលមិនចំគោលដៅ ឬស៊ុតឲ្យតែដើម្បីតែស៊ុត មិនមានការសហការគ្នាជាក្រុម ដើម្បីស្វែងរកគ្រាប់បាល់ឡើយ ជាក់ស្ដែងកន្លងមក O. Dembele កាលប៉ះ Girona ក៏មិនខ្ចីបោះដែរអូសទាល់តែចាក់ចោលមុខទី ទាំងដែលបាល់បើបោះវិញឱកាសរកគ្រាប់បានស្ទើរតែ៩៩,៩៩%ទៅហើយ។
ដូចការប្រកួតទល់ក្រុម AT Madrid ស្រាប់ PSG បង្កើតការវាយសម្រុកខ្លាំងក្លាមែនទែន រហូតស្ថិតិរបស់ LiveScore បានកត់ចំណាំថា ការស៊ុតរបស់ម្ចាស់ផ្ទះមានរហូតដល់ទៅ២៣ជើង ក្នុងនោះចំគោលដៅ៩ជើង និងមានការ Blocked ស៊ុត៥ជើង ប៉ុន្តែការស៊ុតខុសគោលដៅមាន៨ជើងផងដែរ។ បើនិយាយពីស្ថិតិគ្របគ្រងបាល់នៃការប្រកួតមានដល់ទៅ៧១ភាគរយ ខណៈ AT Madrid ស្ទើរតែគ្មានបាល់លេង ហើយការស៊ុតរបស់ AT មានតែ៤ជើងប៉ុណ្ណោះក្នុងនោះស៊ុត៣ជើងចាំគោលដៅ ប៉ុន្តែមាន២គ្រាប់។
គិតមកដល់ពេលនេះ PSG មានតែ៤ពិន្ទុប៉ុណ្ណោះក្នុងតារាង UEFA Champions League។ យ៉ាងណាក្នុងនាមជាក្រុមកំពូលមួយមកពី បារាំង លទ្ធផលនេះស្ទើរតែមិនគួរឲ្យជឿក្នុងនាមជាក្រុមជើងឯករបស់ Ligue 1 និងជាក្រុមអ្នកមានមួយរបស់បារាំងផងដែរនោះ៕