លោកជំទាវ តាន់ ម៉េងហួយ៖ ការប្រកួតកីឡាជាតិលើប្រភេទកីឡារាំគឺបង្ហាញពីការរឹតចំណង និងសាមគ្គីគ្នា
- 2024-11-07 16:46:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកជំទាវ តាន់ ម៉េងហួយ៖ ការប្រកួតកីឡាជាតិលើប្រភេទកីឡារាំគឺបង្ហាញពីការរឹតចំណង និងសាមគ្គីគ្នា
ចន្លោះមិនឃើញ
លោកជំទាវ តាន់ ម៉េងហួយ នាយព្រះរាជខុទ្ទកាល័យ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ បង្ហាញនូវការស្រឡាញ់គាំទ្រកីឡារាំជាខ្លាំងពិសេសអំឡុងការប្រកួតកីឡាជាតិ លើកទី៤ ដែលទើបបញ្ចប់ទៅថ្មីៗនេះនៅ CJCC នៃសកលវិទ្យាល័យភ្នំពេញ។
មានប្រសាសន៍ក្នុងពិធីបិទការប្រកួតកីឡារាំ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ កន្លងទៅនេះលោកជំទាវ តាន់ ម៉េងហួយ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់សហព័ន្ធកីឡារាំប្រកបដោយភាពជោគជ័យ និងមានការគាំទ្រច្រើនពីមហាជន។
ការប្រកួតកីឡាជាតិនេះគឺបានបង្ហាញពីភាពរឹតចំណងរវាងកីឡាករ កីឡាការិនី ក្លឹបផ្សេងៗ ពិសេសនោះគឺការសាមគ្គីក្នុងការប្រកួតប្រជែងដោយអស់ពីសមត្ថភាព។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដល់ក្រុមកីឡាករ កីឡាការិនីដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក និងពង្រឹងសមត្ថភាពត្រៀមឆ្ពោះទៅកាន់ការប្រកួតកម្រិតអន្តរជាតិនៅពេលខាងមុខផងដែរ។
បញ្ជាក់ដែរថា កីឡារាំបានបិទបញ្ចប់ការប្រកួតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ CJCC ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ ១ ឈ្នះសរុប ១៣គ្រឿង មាស ៤ ប្រាក់ ៦ សំរឹទ្ធ ៣ លេខ ២ បានទៅក្រសួងការពារជាតិជាតិ ឈ្នះមេដាយសរុប ៧ មាស ៣ ប្រាក់ ១ សំរឹទ្ធ ៣ ចំណែកលេខ ៣ បានលើខេត្តកណ្តាល មាស ១ សំរឹទ្ធ ១៕