Hansi Flick ៖ VAR និង អាជ្ញាកណ្ដាល​​​បង្កើត​កំហុស​ដ៏​តែអាជ្ញាកណ្ដាលបែរជា...

  • 2024-11-11 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​ប្រកួត​រវាង​​ក្រុម​ម្ចាស់​ផ្ទះ Real Sociedad និង​ក្រុម​ Barcelona ​​បាន​បញ្ចប់​ទៅ​​ដោយ​ក្រុម​ម្ចាស់​ផ្ទះ​យក​ឈ្នះ​១-០ សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ La Liga សប្ដាហ៍​ទី​១៣។

​​ក្នុង​ការ​ប្រកួត​​បាន​បញ្ចប់​ទៅ​ដោយ​ភាព​មិន​ពេញ​ចិត្ត​រឿង​​អាជ្ញាកណ្ដាល​កាត់​ក្ដី​លើ​ទីលាន​ពិសេស​ត្រង់​ចំណុច​ដែល​​ពិនិត្យ​ VAR គ្រាប់​បាល់​របស់ Robert Lewandowski នាទី​ទី​១៣​។ ​ត្រង់​ចំណុច​នេះ​លោក Hansi Flick ​​អ្នក​ចាត់​ការ​របស់ Barca បាន​ធ្វើ​ការ​ដាក់​បន្ទុក​ទៅ​អាជ្ញាកណ្ដាល​ និង VAR បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​ចាញ់​​​ការ​ប្រកួត​។

​ក្រោយ​ពី​ស្ដាប់​ឭ​អ្នក​ចាត់​ការ​របស់​ក្រុម​អ្នក​មាន​បុណ្យ​និយាយ​បែប​នេះ​អាជ្ញាកណ្ដាល​មិន​បាន​ឆ្លើយ​តប​អ្វី​ឡើយ ​ដោយ​គ្រាន់​​តែ​សើច​រួច​ក៏​ដើរ​ចេញ​ទៅ​។ អ្នក​ចាត់​ដដែល​បាន​បន្ថែម​ថា ការ​ប្រកួត​នេះ​ពិត​ជា​ចាញ់​លោក​ទទួល​ស្គាល់ និង​ទទួល​យក​លទ្ធផល។​

«​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត​យើង​លេង​បាន​យ៉ាង​ល្អ និង​រក​គ្រាប់​បាល់​បាន​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ចាប់​ថា​ជា​បាល់​ Offside ​ទៅ​វិញ​។ ខ្ញុំ​បាន​ប្រាប់​ទៅ​កាន់​អាជ្ញាកណ្ដាល​​ថា​វា​ការ​​សម្រេច​ចិត្ត​​​មិន​ត្រឹមត្រូវ​ និង​អាក្រក់​បំផុត​។ ជើង​ដែល​ VAR ​គិត​ថា Offside នោះ​មិន​​មែន​ជា​របស់​ Robert Lewandowski ​ទេ​ ប៉ុន្តែ​អាជ្ញាកណ្ដាល​សម្រេច​ថា Offside ។ បាទ​យើង​ទទួល​យក» ។ នេះ​ជា​​ការ​បន្ថែម​របស់​លោក Hansi Flick ៕

Daro Ly

អត្ថបទថ្មី