​ឃើញ​ជោគជ័យ​នៅ Sporting តែ​​​មក​ដល់​បិសាច​ក្រហម Ruben Amorim បាន​ប្រាក់ខែ​ថោក​ជាង​ Ten Hag ទេ​​

  • 2024-11-19 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក Ruben Amorim បាន​ព្រម​ព្រម​ចូល​កាន់​តំណែង​​នៅ​ Manchester United រហូត​ដល់​​ឆ្នាំ​២០២៧​ជំនួស​លោក Erik Ten Hag ដែល​ត្រូវ​ក្លឹប​បាន​​​​បណ្ដេញ​ចេញ​។

ការ​ចូល​មក​ជំនួស​កន្លែង​នេះ​​បុរស​​វ័យ​៣៩​ទទួល​បាន​ប្រាក់ខែ​ថោក​ជាង​​​​អ្នក​ចាត់​ការ​សញ្ជាត​ហុល្លង់​​ទៅ​ទៀត​ ​​បើ​ទោះ​ជា​​​លោក​មាន​ប្រជាប្រិយភាព​ និង​ជោគជ័យ​នៅ Sporting ខ្លាំង​កម្រិត​ណា​​ក៏​ដោយ​។ គេ​ដឹង​ថា ​លោក Erik Ten Hag ទទួល​បាន​ប្រាក់​ខែ​៦​,៧៥​លាន​ផោន​ក្នុង​១​ឆ្នាំ​ពី​​បិសាច​ក្រហម​​ក្នុង​នាម​ជា​អ្នក​ចាត់​ការ ​បន្ថែម​លើស​ពី​នេះ​​ក្នុង​​កុង​ត្រា​បុរស​សញ្ជាតិ​ហុល្លង់​​ម្នាក់​នេះ​អាច​ទទួល​បាន​រហូត​ដល់​ទៅ​៩​លាន​ផោន​​ឯណោះ​ ប៉ុន្តែ​ត្រូវ​ក្លឹប​កាត់​​បន្ទាប់​​ពី​​ក្រុម​បាន​ធ្លាក់​ចេញ​ពី UEFA Champions League ក្នុង​រដូវ​កាល​ដំបូង​។

យ៉ាង​ណា​ក្រោយ​លោក Ruben Amorim ​ចូល​មក​កាន់​បិសាច​ក្រហម​លោក​ទទួល​បាន​ប្រាក់ខែ​តិច​ជាង​ Erik Ten Hag ពោល​គឺ​ទទួល​បាន​ចំនួន​៦,៥​លាន​ផោន​​គឺ​តិច​ជាង​ ០,២៥​ លាន​ផោន​។ បច្ចុប្បន្ន​អ្នក​ចាត់​ការ​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​នៅ English Premier League គឺ​ទី​១ Pep Guardiola របស់​ Manchester City ទទួល​បាន​២០​លាន​ផោន​ក្នុង​ឆ្នាំ​ ខណៈ​ទី​២​លោក Mikel Arteta របស់​ Arsenal ទទួល​បាន​ ១០​លាន​ផោន​ក្នុង​១​ឆ្នាំ ខណៈ​ទី​៣​លោក Unai Emery ទទួល​បាន​៨​លាន​ផោន​ក្នុង​​១​ឆ្នាំ និង​ទី​៤​គឺ​លោក Ruben Amorim នេះ​ឯង​ទទួល​បាន​៦,៥​លាន​ផោន​ក្នុង​១​ឆ្នាំ៕​​​​

ប្រភព៖ telegraph   Daro Ly