នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!

  • 2024-12-04 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​គាំទ្រ​របស់ Barcelona ពិត​ជា​បាន​ឃើញ​ហើយ​ថា ក្រុម​មួយ​នេះ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​មិន​ងាយ​នឹង​ចុះ​ទប់​នោះ​ទេ ហើយ​តែង​តែ​ឃើញ​ក្រុម​នេះ​បង្កើត​ឱកាស​សម្រុក​រហូត​បើ​ទោះ​ការ​ប្រកួត​មាន​ស៊ុត​ខុស​គោលដៅ​ឬ​ស៊ុត​មិន​​ចូល​បែប​ណា​ក្ដី​គឺ​នៅ​តែ​សម្រុក​។ តាម​ពិត​នេះ​ក៏​ព្រោះ​តែ​ចំណង់​ចំណូល​ចិត្ត​របស់ Hansi Flick អ្នក​ចាត់​ការ​របស់​ក្រុម​អ្នក​មាន​បុណ្យ​​​ថា​រីករាយ​នៅ​ពេល​ដែល​មាន​គ្រាប់​ច្រើនៗ​។

ក្រោយ​ការ​ប្រកួត​ចប់​ដែល​យក​ឈ្នះ Real Mallocar ៥-១ នៅ​ក្រៅ​ដី​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បង្កើត​ភាព​ភ្ញាក់ផ្អើល​​ជា​ថ្មី​តាម​រយៈ​ការ​ស៊ុត​ដៃ​គូ​ច្រើន​ៗ​គ្រាប់​។ ​ក្រោយ​ប្រកួត​ចប់​ភ្លាម​​លោក Hansi Flick បាន​និយាយថា​«​ការ​រក​គ្រាប់​បាល់​ជា​រឿង​សំខាន់​ណាស់​​សម្រាប់​ពួក​យើង​។ យើង​បាន​បង្កើត​ឱកាស​ជា​ច្រើន​ ប៉ុន្តែ​យើង​ធ្វើ​មិន​ល្អ​នៅ​ពេល​បញ្ចប់​ទី​​ តែ​យ៉ាង​​ការ​ប្រកួត​នេះ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​យើង​អាច​ស៊ុត​បាន​៥​គ្រាប់​»។

លោក​បាន​បន្ថែម​ទៀត​ថា ពេលវេលា​ដែល​ពិបាក​ខ្លាំង​ក្នុង​ខែ​វិច្ឆិកា បាន​បញ្ចប់​ទៅ​ហើ​យ​ខែ​ធ្នូ​នេះ​កីឡាករ​របស់​ក្រុម​ក៏​បាន​ត្រឡប់​ជា​ពី​របួស​ច្រើន​ ដែល​ធ្វើ​ឲ្យ​ក្រុម​ហាក់​មាន​លំនឹង​ល្អ​ពិសេស​គឺ​ការ​ចុច​ឬ​ការ​រៀបចំ​កីឡាករ​ឲ្យ​លេង​លើ​ទីលាន​។ «​...​ទោះ​ជា​យ៉ាង​ណា​សម្រាប់​ខ្ញុំ​ការ​រក​គ្រាប់​បាល់​ច្រើន​ៗ​​ជា​រឿង​ចាំ​បាច់ ហើយ​ថ្ងៃ​នេះ​យើង​រក​បាន​៥​គ្រាប់​»។ នេះ​ជា​ការ​បញ្ជាក់​របស់ Hansi Flick ។

ការ​លើក​ឡើង​របស់​អ្នក​ចាត់​ថ្មី​ម្នាក់​នេះ​​គឹ​​ពិត​ជា​មិន​ខុស​​មែន​ ព្រោះ​អី​គេ​បាន​កត់សម្គាល់​ឃើញ​ថា កាល​ Barcelona នៅ​មាន​កីឡាករ​ពេញ​ៗ​​មិន​មាន​របួស​អំឡុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ​ពួក​គេ​ស៊ុត​ដៃ​គូ​មិន​ប្រណី​ឡើយ​ដូច​ជា ស៊ុត Sevilla ៥-១, ស៊ុត​ Bayern Munich ៤-១, ស៊ុត Real Madrid ៤-០ ស៊ុត Espanyol ៣-១ ​និង​ស៊ុត Red Star Belgrade ៥-២ ជា​ដើម​ហើយ​អ្វី​ដែល​​ពិសេស​ទៀតនោះ​គឺ​៥​ប្រកួត​នេះ​ស៊ុត​ជាប់​ៗ​គ្នា​ថែម​ទៀត​ផង ៕​​​​​

ប្រភព៖ abacusnews   Daro Ly

អត្ថបទថ្មី