លោក សុខ ទី៖ អ្នកចូលចិត្តសាករសជាតិកាហ្វេសថ្មីៗគួរចូលហាង Chao Doi ទាំងរសជាតិ និងបរិយាកាសស័ក្តិសមដល់អ្នកធ្វើការ ឬសិស្សនិស្សិត
- 2024-12-16 16:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សុខ ទី៖ អ្នកចូលចិត្តសាករសជាតិកាហ្វេសថ្មីៗគួរចូលហាង Chao Doi ទាំងរសជាតិ និងបរិយាកាសស័ក្តិសមដល់អ្នកធ្វើការ ឬសិស្សនិស្សិត
ចន្លោះមិនឃើញ
លោក សុខ ទី ម្ចាស់ហាង Chao Doi សម្រាប់អ្នកចូលចិត្តសាកកាហ្វេសថ្មីៗអាចអញ្ជើញមកហាងរបស់លោកបានទាំងរសជាតិ និងបរិយាកាសស័ក្តិសមបំផុតចំពោះអ្នកធ្វើការ ឬសិស្សនិស្សិត ។
អ្នកនិយមកាហ្វេសមួយរូបគឺលោក សុខ ទី បានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមិនថាក្នុងរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តនោះទេមហាជនមានការគាំទ្រខ្លាំងកាហ្វេជាខ្លាំងជាមួយគ្នានោះដែរក៏មានអ្នកខ្លះតែងតែចង់សាកនូវរសជាតិកាហ្វេថ្មីៗ។
ថ្លែងក្នុងពិធីបើកសាខាទី២ របស់ Chao Doi លោក សុខ ទី ថានេះជារសជាតិថ្មី និងកំពុងល្បីឯប្រទេសថៃឥលូវនេះមាននៅកម្ពុជាហើយ ដូច្នេះអ្នកដែលចូលចិត្តកាហ្វេបែប Arabica សុទ្ធអាចមកសាកបាន។ ក្រៅតែពីរសជាតិកាហ្វេឆ្ងាញ់ហើយនោះបរិយាកាសក៏ល្អសម្រាប់សិស្សនិស្សិតមកសិក្សាស្រាវជ្រាវ និងអ្នកធ្វើការដែលចង់ជជែកការងារជាដើម។
បន្ទាប់ពីជោគជ័យទីតាំងដំបូងកាលពីមួយឆ្នាំមុន ឥឡូវនេះហាងកាហ្វេ Chao Doi បានពង្រីកខ្លួនបើកសាខាទី២ ទៀតហើយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងក្បែរអតីតសណ្ឋាគារ ណាន ជីង ចាស់ រាជធានីភ្នំពេញ៕