អ្នកដឹកនាំរឿង Squid Game ៖ វគ្គ ៣ នឹងចេញនៅក្នុងឆ្នាំ ២០២៥

  • 2024-12-27 10:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Squid Game Season 2 បានចាក់បញ្ចាំងជាផ្លូវការនៅលើ Netflix កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤។ ភាពយន្តដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងមួយនេះ បានត្រឡប់មកវិញក្នុងវគ្គថ្មី ដោយកាលពីវគ្គ ១ បានទាក់ទាញអ្នកទស្សនារាប់លាននាក់នៅលើពិភពលោក។

Squid Game Season 1 បានចាក់បញ្ចាំងកាលពីឆ្នាំ ២០២១ កន្លងទៅ ដោយគិតត្រឹម ៣ ខែដំបូង មានអ្នកទស្សនាជាង ៣៣០ លាននាក់ ហើយគិតជាម៉ោង គឺរហូតដល់ទៅ ២,៨ ពាន់លានម៉ោងឯណោះ។ នៅក្នុងការត្រឡប់មកវិញជាថ្មី នៅក្នុង Season 2 នេះ នឹងធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្ត។ យ៉ាងណាមិញ តួអង្គសំខាន់ដែលគ្រប់គ្នាចង់ឃើញ គឺ Gi-hun បានបាត់បង់មិត្តភក្តិម្នាក់ទៀតហើយ នៅក្នុងសាច់រឿងវគ្គ២នេះ នោះគឹ Jung-bae ដែលពាក់អាវ លេខ ៣៩០។

Director Hwang Dong-hyuk (ឆ្វេង) និង តួអង្គ Gi-hun (ស្តាំ)

Netflix បានប្រកាសថា Squid Game Season 3 នឹងចេញជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ប៉ុន្តែចំពោះពេលវេលាជាក់លាក់នៅក្នុងខែណានោះ គេនៅមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ។ អ្នកដឹកនាំរឿង Squid Game លោក Hwang Dong-hyuk បានប្រាប់ Hollywood Reporter ថា “ខ្ញុំយល់ឃើញថា វគ្គ៣នេះ គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ និង ទស្សនិកជន។ ខ្ញុំជឿជាក់ថា សាច់រឿងនៅក្នុងវគ្គ ៣ ខ្ញុំអាចប្រាប់ពីអ្វីៗទាំងអស់ ដែលចង់បង្ហាញទៅកាន់អ្នកទស្សនា តាមរយៈសាច់រឿង Squid Game ក៏ដូចជាតាមរយៈតួអង្គ Gi-hun ផងដែរ។” លោក បន្តថា “ខ្ញុំគិតថា យើងមិនត្រូវការសាច់រឿងអ្វីបន្ថែមលើសពី វគ្គ ៣ នេះទៀតនោះទេ”៕

ប្រភព ៖ Lifestyle Asia

ប្រែសម្រួល ៖ គីម ណារ៉ាក់