ចម្រៀងមួយបទ ពី Billie Eilish មានអ្នកស្តាប់ជាង ១៧ ពាន់លានដង ប្រជែងយកពាន ៣ ពី Grammy
- 2025-01-06 02:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រៀងមួយបទ ពី Billie Eilish មានអ្នកស្តាប់ជាង ១៧ ពាន់លានដង ប្រជែងយកពាន ៣ ពី Grammy
ចន្លោះមិនឃើញ
បទចម្រៀង Birds of a Feather របស់ Billie Eilish បានជាប់ក្នុងតារាងកំពូលជាបទដែលមានអ្នកចូលស្តាប់ច្រើនបំផុតនៅលើ Spotify ប្រចាំឆ្នាំ ២០២៤។ បទ Birds of a Feather មានអ្នកចូល stream នៅក្នុង Spotify រហូតដល់ទៅ ១,៧៧៥ ពាន់លានដងឯណោះ។
កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ Billie Eilish បានបញ្ចេញបទចម្រៀង មានចំណងជើងថា Birds of a Feather នេះសម្រាប់អ្នកគាំទ្រ។ ក្រោយមកបទនេះ ទទួលបានគាំទ្រខ្លាំង រហូតត្រូវបានជាប់ក្នុងបញ្ជីប្រជែងយកពាន Grammy Awards ចំនួន ៣ គឺ Song Of The Year, Record Of The Year និង Best Pop Solo Performance។
Birds of a Feather ជាបទមួយក្នុង អាល់ប៊ុមចម្រៀង Hit Me Hard and Soft ដែលចេញក្នុងឆ្នាំ ២០២៤ របស់ Billie Eilish។ ក្នុងបទសម្ភាសន៍មួយជាមួយ CBS News តារាចម្រៀងស្រីរូបនេះ បាននិយាយថា “នាងបានត្រឡប់ មកផ្តោតលើការផលិតចម្រៀងវិញ ដោយក្នុងនោះមានការ collab ជាមួយ Finneas ផងដែរ។” នាងបន្តថា “ពេលនោះ វាពិតជាមានភាពរីករាយខ្លាំងណាស់ ហើយបរិយាកាសមិនសូវជាតានតឹងខ្លាំងទេ ពួកយើងសប្បាយចិត្តក្នុងការធ្វើតន្រ្តី”៕