Manchester City ចរចា​យក​ខ្សែការពារ​ទៀត​ហើយ​លើក​នេះ​នៅ​ប្រេស៊ីល​វិញ​ម្ដង​

  • 2025-01-09 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេឃខៀវ​ Manchester City បាន​បើក​ការ​ចរចា​​ក្នុង​តាម​ទិញ​ខ្សែការពារ​កណ្ដាល​របស់​ Palmeiras គឺ​កីឡាករ Vitor Reis ក្នុង​កញ្ចប់​ទឹក​ប្រាក់​ប្រ​មាណ​​៤០​លាន​អឺរ៉ូ​។

​ទន្ទឹម​នឹង​ការ​ចរចា​ខ្សែការពារ​កណ្ដាល​ខាង​លើ Manchester City នៅ​តែ​បើក​ការ​ចរចា​ដដែល​ទៅ​លើ​ខ្សែ​ការពារ​របស់ Lens ​នៅ​លីគ​កំពូល​បារាំង​គឺ​កីឡាករ Abdukodir Khusanov នេះ​មាន​ន័យ​ថា​ក្លិប​នៅ​តែ​​​តាម​​រក​រនាំង​ការពារ​បន្ថែម​ទៀត​ ខណៈ​ដែល​ប្រព័ន្ធ​បម្រើ​ និង​ប្រយុទ្ធ​ខាង​លើ​ City ហាក់មិន​អើពើ​ទាល់​តែ​សោះ។

គេ​ដឹង​ថា Manchester City មាន​រនាំង​ការពារ​ល្អ​ៗ​ជា​ច្រើន​ក្នុង​នោះ​មាន​ដូច​ជា N. Ake, Ruben Dias , M Akanji, J Stone, J Gvardiol, K Walker និង R Lewis ជា​ដើម ប៉ុន្តែ​​ពួក​គេ​នៅ​តែ​​​គិត​ពី​ការ​នាំ​ចូល​នៅ​តំបន់​ការពារ​ នេះ​ទំនង​ជា​មក​ពី​ពួក​គេ​មួយ​រយៈ​នេះ​​ធ្លាយ​គ្រាប់​បាល់​ និង​បរាជ័យ​ជា​បន្ត​បន្ទាប់​ ហើយ​គិត​ថា​​ក្រុម​ត្រូវ​ការ​ពង្រឹង​នៅ​តំបន់​នេះ​​ឡើង​វិញ​ទើប​​ពង្រឹង​តែ​តំបន់​ការពារ​។ ​​​

Daro Ly