Honda ប្រហើរមួយឃ្លានេះឆក់យកបេះដូងអ្នកគាំទ្របាល់ទាត់កម្ពុជាមិនស្ទើរទេ
- 2025-01-20 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ប្រហើរមួយឃ្លានេះឆក់យកបេះដូងអ្នកគាំទ្របាល់ទាត់កម្ពុជាមិនស្ទើរទេ
ចន្លោះមិនឃើញ
អតីតអ្នកចាត់ការរបស់ក្រុមគោព្រៃកម្ពុជាលោក Keisuke Honda បានមកដល់ទឹកដីកម្ពុជាជាថ្មី ដើម្បីរៀបចំការប្រកួតបាល់ទាត់ 4 V 4 ដែលជាការរៀបចំលើកដំបូងនៅកម្ពុជា ខណៈដែលការរៀបចំលើកទី១នេះធ្វើឡើងនៅវិទ្យាល័យស៊ីសុវត្ថិមានក្រុមចូលរួមប្រមាណជា៣២ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសរៀបចំការប្រកួតអតីតអ្នកចាត់ការក្រុមគោព្រៃកម្ពុជាខាងលើបានលើកឡើងថា លោកមិនដែលភ្លេចទេ ពីក្ដីស្រមៃរបស់លោក ក្នុងការចង់ឃើញកម្ពុជាបានទៅលេងក្នុងព្រឹត្តិការណ៍ World Cup ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «'ពួកគេនឹងក្លាយជាកីឡាករជម្រើសជាតិកម្ពុជានាពេលអនាគត ហើយពួកគេនឹងធ្វើឱ្យអ្នករីករាយ ដូច្នេះសូមបន្តគាំទ្រពួកគេ ហើយខ្ញុំសង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជានឹងកាន់តែខ្លាំងជាងមុន និងអាចលេង នាពេលនាអនាគត វាគឺជាសុបិន្តរបស់ខ្ញុំ»។
ពានរង្វាន់ 4 V4 ដើម្បីបណ្ដុះថ្នាលយុវជនទៅថ្ងៃអនាគត ហើយក៏ដើម្បី ហុង ដា ក៏សប្បាយចិត្តខ្លាំងដែរ ដែលបានត្រឡប់មកកាន់ទឹកដីកម្ពុជាម្ដងទៀត ។ សម្រាប់ក្រុមឈ្នះជើងឯក នឹងបានទៅជប៉ុនទៅជាមួយ ហុង ដា ហើយអ្នកដែលចាញ់ក៏កុំទាន់អស់សង្ឃឹម ព្រោះនេះទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ។ លោកសង្ឃឹមថា យុវជនទាំងអស់នឹងបំពេញក្ដីស្រមៃរបស់ខ្លួនទៅថ្ងៃអនាគត ហើយបើគ្រប់គ្នាមិនបោះបង់ក៏នឹងអាចក្លាយជាកីឡាករជម្រើសជាតិផងដែរនាថ្ងៃអនាគត។ នេះជាការបន្ថែមរបស់លោក Honda ។
សូមបញ្ជាក់ថា ពានរង្វាន់ 4 v 4 សម្រាប់កុមារក្រោម១០ឆ្នាំបានរៀបចំតែមួយថ្ងៃប៉ុណ្ណោះដោយមានក្រុមទាំង៣២បានធ្វើការប្រកួតប្រជែងជាលទ្ធផលគឺ
លេខ១បានទៅលើក្រុម Siep Reap United
លេខ២បានទៅលើក្រុម Young Dragon
និងលេខ៣បានទៅលើក្រុម Phka Rik Krop Rodov