កម្មវិធី Born for Greatness បើកការដេញថ្លៃសំងាត់ដើម្បីគាំទ្រទៅដល់សាលា Tiny Toones ដែលផ្តល់ការគាំទ្រ និងការការពារដល់កុមារដែលមានហានិភ័យ តាមរយៈសិល្បៈ
- 2025-02-06 09:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Born for Greatness បើកការដេញថ្លៃសំងាត់ដើម្បីគាំទ្រទៅដល់សាលា Tiny Toones ដែលផ្តល់ការគាំទ្រ និងការការពារដល់កុមារដែលមានហានិភ័យ តាមរយៈសិល្បៈ
ចន្លោះមិនឃើញ
ភ្នំពេញ, កម្ពុជា – ១ កុម្ភៈ ២០២៥ ៖ ក្រុមការងារ Born for Greatness មានកិត្តិយសប្រកាសបើកការដេញថ្លៃសំងាត់ ដែលបង្កើតឡើងដោយសិល្បករ និងកុមារ ២១ រូបក្នុងកម្មវិធីប្រកួតគំនូរ “I am great”។ កម្មវិធីនេះផ្តល់ឱកាសឱ្យសិល្បករសហការជាមួយកុមារមកពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗដើម្បីបង្កើតសា្នដៃសិល្បៈរួមគ្នា។ ស្នាដៃនីមួយៗត្រូវបានបង្កើតឡើងដោយការបំផុសពីបទពិសោធន៍របស់កុមារនិងសិល្បករដែលធ្វើការជាមួយគ្នា បង្ហាញទស្សនៈរបស់ពួកគេចំពោះអត្ថន័យនៃភាពអស្ចារ្យដែលមានក្នុងមនុស្សគ្រប់រូប។
ថវិកាដែលបានពីការដេញថ្លៃនេះ នឹងត្រូវបរិច្ចាគជូន Tiny Toones តាមរយៈកម្មវិធី Born for Greatness ដែលមានបំណងចង់រក្សាសាលានេះឱ្យបន្តអស់ជាច្រើនទសវត្សរ៍ទៀត។ ការដេញថ្លៃនីមួយៗ គឺជាការគាំទ្រផ្ទាល់ចំពោះ Tiny Toones និងជាជំហានបន្ថែមក្នុងការពារសាលាសិល្បៈដ៏ល្បីល្បាញមួយនៅភ្នំពេញ។ Tiny Toones បានគាំទ្រកុមារដែលមានហានិភ័យក្នុងរាជធានីភ្នំពេញជាយូរមកហើយ និងយើងនឹងខំប្រឹងដើម្បីធានាអោយបានថា ពួកគេអាចបន្តធ្វើដូច្នេះអស់រយៈពេល ២០ ឆ្នាំទៀត។ អ្វីដែលចាប់ផ្តើមពីការស្រមើស្រមៃរបស់កុមារ បានក្លាយជាស្នាដៃសិល្បៈដ៏មានតម្លៃ ដែលអាចជាកម្មសិទ្ធិរបស់អ្នក។
គាំទ្រTinyToones,ចូលរួមដេញថ្លៃឥឡូវនេះហើយក្លាយជាម្ចាស់ស្នាដៃសិល្បៈមួយដែលអ្នកពេញចិត្ត៖
http://www.israelichamber.com/bfg/
កម្មវិធី Born for Greatness ត្រូវបានបង្កើតឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា - អ៊ីស្រាអែល CICC ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ៥ រួមនិងសិល្បករដែលបានពេញចិត្តចូលរួមជាមួយគម្រោងនេះ ដោយមានគោលបំណងផ្ញើសារលើកទឹកចិត្តកុមារកាន់កុមារ ថា "យើងគ្រប់គ្នា កើតមកសម្រាប់ភាពអស្ចារ្យ..." “ដំណើរនេះចាប់ផ្តើមពីថ្ងៃទី ៣ សីហា ឆ្នាំមុន ដែលកុមារជាង ២០០ នាក់មកពីអង្គការចំនួន ៥ បានបង្ហាញចក្ខុវិស័យនៃភាពអស្ចារ្យរបស់ពួកគេ តាមរយៈការប្រកួតគំនូរ។ ពួកយើងបានភ្ញាក់ផ្អើលនឹងទេពកោសល្យរបស់កុមារ ហើយសម្រេចចិត្តបន្តការងារនេះ ដោយជ្រើសរើសគំនូរ ៤០ សន្លឹកដែលមានភាពលេចធ្លោ ហើយបង្កើតកម្មវិធីប្រកួតសិល្បៈសម្រាប់សិល្បករដែលមានជំនាញឈ្មោះថា ‘I am great’។ សិល្បករត្រូវបានអញ្ជើញឱ្យដើម្បីបង្កើតស្នាដៃចុងក្រោយដ៏ល្អិតល្អន់ ពីការបំផុសគំនិតរបស់កុមារ។ បទពិសោធន៍ដ៏មានតម្លៃនេះ បានបង្កើតស្នាដៃសិល្បៈ ២១ស្នាដៃ ដែលត្រូវបានដេញថ្លៃចាប់ពីថ្ងៃនេះតទៅ” លោក ម៉ូរ៉ាន ហាដាដ ប្រធានសភាពាណិជ្ជកម្មកម្ពុជា - អ៊ីស្រាអែល CICC និងអ្នកបង្កើតកម្មវិធី Born for Greatness បានបញ្ជាក់។
កាលបរិច្ឆេទសំខាន់៖
• ១ កុម្ភៈ៖ ការបើកការដេញថ្លៃ
• ១៥ កុម្ភៈ៖ ពិពណ៌សិល្បៈនៅស្ថានីយ៍ ៣៥០ (បឹងកេងកង ៣)
• ១៨ កុម្ភៈ៖ បិទការដេញថ្លៃ
“Born for Greatness មិនមែនគ្រាន់តែជាគម្រោងមូលនិធិនោះទេ វាគឺជាដិតដាងមួយដែលបេសកកម្មចម្បងរបស់យើង លើសពីការប្រមូលថវិកាសម្រាប់ Tiny Toones គឺយើងបង្ហាញឱ្យកុមារទាំងអស់ឃើញថា ភាពអស្ចារ្យស្ថិតនៅក្នុងខ្លួនរបស់ពួកគេ ហើយកិច្ចការរបស់ពួកគេគឺត្រូវធ្វើវាឱ្យបានសម្រេច។” លោកបន្តថា៖ “យើងជឿជាក់ថា ការអភិវឌ្ឍចំណង់ចំណូលចិត្តសិល្បៈរបស់កុមារ និងការបង្ហាញចក្ខុវិស័យនៃភាពអស្ចារ្យតាមរយៈសិល្បៈ នឹងអាចជួយពួកគេឱ្យប្រឈមនឹងភាពលំបាកនានាបានកាន់តែប្រសើរ និងជឿជាក់លើសមត្ថភាពផ្លាស់ប្តូរជីវិតខ្លួនឯង និងក្លាយជាមនុស្សអស្ចារ្យ”។
អំពីគម្រោង Born for Greatness:
កម្មវិធី Born for Greatness គឺជាគម្រោងសង្គមដែលផ្តោតលើការផ្តល់ឱកាសដល់កុមារក្រីក្រឱ្យមានឆន្ទៈ និងជំនឿលើសមត្ថភាពខ្លួនឯង ហើយអភិវឌ្ឍជីវិត និងអនាគតពួកគេកាន់តែប្រសើរ។ កម្មវិធីនេះមានគោលបំណងក្នុងការបណ្តុះការគិតវិជ្ជមានទៅដល់កុមារ ព្រមទាំងផ្តល់ឱកាសឱ្យពួកគេក្លាយជាបុគ្គលល្អ និងពលរដ្ឋល្អដែលអាចចូលរួមចំណែកក្នុងសង្គមកម្ពុជា។
“ខ្ញុំមានមោទនភាព និងកិត្តិយសក្នុងការចូលរួមយ៉ាងសកម្មក្នុងការដឹកនាំគម្រោងនេះ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺលើសពីស្នដៃសិល្បៈ គឺកុមារបានធ្វើការផ្ដាស់ប្ដូរយោបល់ ក៏ដូចជាសហការគ្នាជាមួយសិល្បករនៅក្នុងបង្ហាញថាអ្វីជានិយមន័យពាក្យថា “Greatness” ឬ “ភាពអស្ចារ្យ” សម្រាប់ពួកគេ ហើយក៏បានធ្វើការជាមួយគ្នានៅក្នុងការបង្កើតបានជាទំនាក់ទំនងដ៏ជិតដិត ព្រមទាំងស្នាដៃដ៏ល្អមួយប្រកបដោយក្ដីស្រលាញ់ និងគំនិតច្នៃប្រឌិត។” កញ្ញា លាប ភក្រ័ណា ប្រធានគម្រោង Born for Greatness បានបញ្ជាក់។
កញ្ញាបន្ថែមថា “ការអនុវត្តគម្រោងនេះមិនត្រឹមតែជួយលើកស្ទួយភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែវានិងផ្តល់ឱកាសឱ្យយើងបានសង្កេត និងឆ្លុះបញ្ចាំងអំពីអត្ថន័យនៃភាពអស្ចារ្យនិងបណ្តុះការគិតវិជ្ជាមានសម្រាប់កុមារផងដែរ”។
កុំស្ទាក់ស្ទើរ! ចូលរួមគាំទ្រ និងដេញថ្លៃតាមអនឡាញ៖ http://www.israelichamber.com/bfg/
តាមដានព័ត៌មានថ្មីៗអំពីកម្មវិធី និងឱកាសចូលរួមថ្មីៗតាមរយៈ៖
• Facebook: https://www.facebook.com/bornforgreatnesskh
• Telegram: https://t.me/bornforgreatnesskh
ចង់ទស្សនាស្នាដៃសិល្បៈទាំងនេះទេ? ស្នាដៃសិល្បៈទាំងនេះ នឹងត្រូវបង្ហាញនៅ សារមន្ទីរសិល្បៈ Station 350 ថ្ងៃទី ១៥ កុម្ភៈ។
"នេះមិនមែនជាកម្មវិធីដេញថ្លៃសិល្បៈធម្មតានោះទេ! Born for Greatness គឺជាចលនានៃការកសាងអនាគតដ៏ប្រសើរមួយសម្រាប់កុមារកម្ពុជាដែលកំពុងជួបបញ្ហាប្រឈម។ ថវិកាដែលបានពីការដេញថ្លៃនឹងត្រូវបរិច្ចាគដោយផ្ទាល់ទៅ Tiny Toones ដើម្បីបន្តគាំទ្រសាលាបន្តទៀត"
ចូលរួមដេញថ្លៃ និងគាំទ្រ៖ http://www.israelichamber.com/bfg/