Pep ៖ រដូវ​កាល​នេះ​យើង​បាន​បង្កើត​កំហុស​ដដែល​ៗ​

  • 2025-02-12 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​មេឃ​ខៀវ​លោក Pep Guardiola ​បាន​លើក​ឡើង​ថា ក្រុម​របស់​ខ្លួន​បាន​បង្កើត​កំហុស​ដដែល​ៗ​ក្នុង​រដូវ​កាល​នេះ​គឺ​ច្រើន​លើក​មែនទែន​ ​ដែល​​​ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​បរាជ័យ​ក្រោម​ថ្វី​ជើង Real Madrid ៣-២ ​ក្នុង​​ដី​របស់​ខ្លួន​​ឯង​នា​ការ​ប្រកួត​វគ្គ​ Play Off ពាន​រង្វាន់ UEFA Champions League ។

​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​​លើក​ឡើង​​ថា ​កំហុស​របស់​ក្រុម​លោក​រដូវ​កាលនេះ​កើត​ឡើង​ដដែល​ ដែល​ភាគ​ច្រើន​គឺ​កើត​ឡើង​ដោយ​សារ​ការ​បង្កើត​ដោយ​​ខ្លួន​ឯង​។ ការ​លើក​ឡើង​នេះ​សំដៅ​ដល់​ការ​បង្កើត​កំហុស​នៅ​ត្រង់​ដែល Manchester City ​បាន​បង្កើត​កំហុស​​ឲ្យ​ Real Madrid មាន​ឱកាស​រក​បាន​គ្រាប់​បាល់​ទី​២ និង ទី​៣ ​ពិសេស​នោះ​គឺ​គ្រាប់​បាល់​ទី​២ ដែល​អ្នក​ចាំ​ទី​ Ederson ទាត់​ចេញ​ពី​ផ្ទៃ​ទី​​ឡើង​​សំដៅ​ទៅ​​កាន់​​ខ្សែការពារ ប៉ុន្តែ​ពេល​នោះ​​មិន​យល់ចិត្ត​គ្នា​បណ្ដាល​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Real Madrid ដណ្ដើម​បាន​ហើយ​មាន​ឱកាស​អូស​បាល់​មក​ទាត់​ទី​។

មួយ​គ្រាប់​ទៅ​នៅ​ចុង​ម៉ោង ដែល​ជា​គ្រាប់​ទី​៣​នោះ​ក៏​ជា​ការ​បង្កើត​កំហុស​របស់​ខ្សែ​បម្រើ Man City ខ្លួន​ឯង​ដែល​ទាត់​បាល់​មិន​ដាច់​បណ្ដាល​ឲ្យ Vinicius ឆាប​​បាន​ជា​ថ្មី​ហើយ​ឆ្កឹះ​រំលង​អ្នក​ចាំ​ទី​រួច​ទើប K Mbappe រត់​ទៅ​ថែម​​​បាន​សម្រេច។ ២​គ្រាប់​នេះ​ហើយ​ដែល​លោក Pep មើល​ឃើញ​ថា វា​កំហុស​ដែល​ក្រុម​របស់​លោក​បាន​បង្កើត​ឡើង​។ លោក​គិត​ថា ​នៅ​ចុង​ម៉ោង​​នៃ​ការ​ដោះដូរ​កីឡាករ​២​រូប​គឺ I.Gundogan ជំនួស​ K.De Brune និង ការ​ដោះ​ដូរ Savinho ចេញ​ដាក់ Omar Marmoush ជា​ការ​សម្រេច​ចិត្ត​ខុស​របស់​​លោក​ ខណៈ​ដែល​ក្រុម​កំពុង​តែ​លេង​យល់​ចិត្ត​គ្នា​ល្អ​ហើយ​ និង​ជិត​​ចប់​ការ​ប្រកួត​​ ដែល​កំពុង​នាំ​មុខ​គេ​២-១ ទៅ​ហើយ​​។

​សូម​​បញ្ជាក់​ថា ការប្រកួត​ជើង​ទី​២ ​រវាង Real Madrid និង Manchester City នឹ​ងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទឹក​ដី​របស់​ Real Madrid វិញ​ម្ដង​៕ ​​​​

Daro Ly