Antony ថាខ្លួនកំពុងតែរីករាយនៅ Real Betis
- 2025-02-14 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Antony ថាខ្លួនកំពុងតែរីករាយនៅ Real Betis
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស្លាប Antony កំពុងតែរីករាយក្នុងការរួមរស់ជាមួយក្លិប Real Betis បន្ទាប់ពីបានចាកចេញពីបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង។
ក្រោយការប្រកួតដែលបានជួយក្រុមយកឈ្នះទៅលើ Gent ៣-០ ក្នុងការប្រកួតពានរង្វាន់UEFA Conference League វគ្គ Play Off ជើងទី១ ដោយក្នុងចំណោម៣គ្រាប់នោះមានចំណែក១គ្រាប់របស់ Antony ដែលរកបាននៅនាទីទី៤៧នៃវគ្គទី២។ បន្ទាប់ពីចប់ការប្រកួតខ្សែប្រយុទ្ធស្លាបរបស់ប្រេស៊ីលបាននិយាយថា ក្នុងចិត្តរបស់គេនៅពេលនេះកំពុងតែសប្បាយរីករាយនៅទីនេះ។ វាការលើកឡើងដែលពិតប្រាកដចេញពីចិត្តរបស់គេតែម្ដង។ សម្រាប់ជ័យជម្នះនេះគេក៏សូមធ្វើការផ្ដល់វាទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលតែងតែគាំទ្រគេរហូតមក។
គិតចាប់ពីការខ្ចីជើងមកកាន់ Real Betis រូបគេចូលលេងបាន៤ប្រកួតហើយ ក្នុងនោះគេរកបាន២គ្រាប់បូកទាំងគ្រាប់បាល់ដែលរកបានក្នុងការប្រកួតខាងលើផងនោះ៕