ផ្លូវ​ការ! Kai Havertz នឹង​ត្រូវ​អវត្តមាន​​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង​រដូវ​កាល​នេះ​

  • 2025-02-14 04:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​របស់​កាំ​ភ្លើង​ធំ Arsenal នឹង​ត្រូវ​អវត្តមាន​​ សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​​ក្នុង​រដូវ​កាល​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្លិប​ផ្ទាល់​ពី​ស្ថាន​ភាព​របួស​របស់​គេ​ដែល​បាន​កើត​ឡើង​ក្នុង​​កំឡុង​ហ្វឹកហាត់​។

Kai បាន​រង​របួស​​សរសៃ​ពូ​ ពេល​ហ្វឹកហាត់​នៅ​ទឹក​ដី​ឌូបៃ​ កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែ​ក្រោយ​ពេល​រង​របួស​ភ្លាម​ៗ​ក្លិប​ត្រូវ​ការ​ពិនិត្យ​បន្ថែម ហើយ​កាល​ពី​ពេល​ថ្មី​នេះ​ក្លិប​បាន​ចេញ​មក​បញ្ជាក់ថា របួស​នេះ​មិនអាច​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​​ខ្លី​នោះ​ទេ​។ ​​​

របួស​នេះ​យ៉ាង​ហោច​ត្រូវ​​ចាំ​ដល់​ការ​ប្រកួត​រដូវ​កាល​ ២០២៥-២០២៦ ទើប​ជា​សះស្បើយ​វិញ​១០០​% ដូច្នេះ​មាន​ន័យ​ថា ចាប់​ពី​ពេលនេះ​ទៅ Arsenal នឹង​មិន​មាន​វត្តមាន​របស់ Kai Havertz ក្នុង​​រដូវ​កាល​នេះ​ទេ៕​​

Daro Ly