RFEF បើកការស៊ើបអង្កេតរឿងផ្ដល់កាតក្រហមឲ្យ Jud Bellingham
- 2025-02-19 03:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
RFEF បើកការស៊ើបអង្កេតរឿងផ្ដល់កាតក្រហមឲ្យ Jud Bellingham
ចន្លោះមិនឃើញ
ក្នុងការប្រកួតក្របខណ្ឌ La Liga រវាង Real Madrid និង Osasuna ដែលបានបញ្ចប់ទៅដោយលទ្ធផល១-១នោះ គេដឹងថា អាជ្ញាកណ្ដាលបានផ្ដល់កាតក្រហមឲ្យទៅខ្សែបម្រើ Jude Bellingham របស់ក្រុមភ្ញៀវ Real Madrid ហើយដោយសារតែមានការប្ដឹងតវ៉ាពេលនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញដែលហៅកាត់ថា RREF បើកការស៊ើបអង្កេតលើរឿងនេះហើយ។
លោកអាជ្ញាកណ្ដាលដែលមានឈ្មោះថា José Luis Munuera Montero គឺជាអ្នកកាតក្ដីក្នុងការប្រកួតរវាងក្រុមទាំងពីរខាងលើកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទឹកដីរបស់ Osasuna ។ ក្នុងការប្រកួតនោះអាជ្ញាកណ្ដាលបានផ្ដល់កាតក្រហមឲ្យទៅ Jude ព្រោះតែលោកបានស្ដាប់ឮថា ពាក្យជេរ F...U ដែលជាការជេររបស់ Jude Bellingham តែក្រោយមកមានការប្ដឹងតវ៉ា ព្រោះតែពេលនោះខ្សែបម្រើរបស់ Real Madrid បានបដិសេធ។
ពេលនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញបានបើកការស៊ើបអង្កេតលើរឿងនេះ ដោយពួកគេបានប្រមូលយកទិន្នន័យទាំងអស់ដែលទាក់ទង នឹងការប្រកួត ដើម្បីធ្វើការស្រាវជ្រាវ។ ក្នុងនោះប្រសិនបើរកឃើញថា ការផ្ដល់កាតក្រហមនោះ ដោយសារតែការយល់ច្រលំរបស់អាជ្ញាកណ្ដាល នោះអាជ្ញាកណ្ដាលរូបនោះនឹងត្រូវរងការពិន័យ ១០០០០០ អឺរ៉ូ ព្រមទាំងដកសិទ្ធ ៥ឆ្នាំមិនឲ្យកាត់ក្ដីលើទីលាន។
បន្ថែមលើសពីនេះលោក José Luis Munuera Montero ក៏ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញដកសិទ្ធកាត់ក្ដីជាបណ្ដោះអាសន្នហើយដែរ ដោយសារតែរឿងនេះ៕