ផ្ដើមពីបុគ្គលិកធម្មតា ឥឡូវលោក សារិទ្ធិ រក្សា ក្លាយជាម្ចាស់អាហារដ្ឋានដ៏ជោគជ័យ ក្រោយសម្រេចចិត្ដប្រើកម្ចីអាជីវកម្ម ធនាគារ អ៊ូរី

  • 2025-02-19 04:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សារិទ្ធិ រក្សា ជាម្ចាស់អាហារដ្ឋាន ស្ទឹងហាវ។ លោកទទួលបានកម្ចីអាជីកម្ម ពីធនាគារ អ៊ូរី (Woori Bank) សម្រាប់ពង្រឹង និងធានាបាននូវនិរន្តភាពអាជីវកម្មរបស់លោក។ លោកបានបើកដំណើរការអាហារដ្ឋានមួយនេះ អស់រយៈពេល ៥ឆ្នាំ មកហើយ ដោយមានលក់អាហារ ៣ ពេលសម្រាប់បម្រើដល់អតិថិជន។

លោកបានរលឹកប្រវត្ដិការងាររបស់ខ្លួនថា ដំបូងឡើយរូបលោកជាបុគ្គលិកបម្រើការងារ នៅក្នុងវិស័យមួយចំនួន ហើយការងារដែលលោកបានធ្វើចុងក្រោយគេនោះ គឺនៅក្នុងផ្នែកចែកចាយគ្រឿងទេស។ ការងារចុងក្រោយនេះហើយ ដែលបានផ្តល់ឲ្យលោកនូវបទពិសោធន៍ និង មេរៀនជីវិតជាច្រើន។ លោក រក្សា បានបង្កើតទំនាក់ទំនងជាច្រើន ជាមួយម្ចាស់ភោជនីយដ្ឋាននានា ដោយសារតែគោលដៅទៅថ្ងៃអនាគត រូបលោកចង់រកស៊ីទៅលើវិស័យម្ហូបអាហារ ដូចជាការបើកអាហារដ្ឋាន នេះជាដើម។

ជាមួយបទពិសោធន៍ ១០ឆ្នាំក្នុងការប្រកបការងារឱ្យក្រុមហ៊ុននានា លោកមានជំនឿចិត្តយ៉ាងមុតមាំថា ចំណេះដឹង បូករួមទាំងជំនាញដែលលោកមាន នឹងអាចផ្តល់លទ្ធភាពឱ្យលោកអាចបើកអាហារដ្ឋានបាន។ ការផ្លាស់ប្តូរពីបុគ្គលិក ទៅជាម្ចាស់អាជីវកម្មជាពេលដែលលោកបានកែប្រែវាសនារបស់ខ្លួន។

លោកបានឱ្យដឹងថា ដើម្បីអាចបើកអាហារដ្ឋានមួយឡើងបាន លោកបានយកប្រាក់ដែលលោកបានសន្សំចំនួន ៥ ពាន់ដុល្លារអាមេរិក ដើម្បីធ្វើជាដើមទុន។ ដើមទុននោះ លោកបានចំណាយមួយផ្នែកសម្រាប់ការជួលដី និងមួយផ្នែកទៀតសម្រាប់ចាយលើការសាងសង់ និង ទិញសម្ភារៈដាក់នៅក្នុងហាង។ នៅពេលលោកបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងហាងរួចរាល់ហើយ លោកបានចាប់ផ្តើមរកការសហការពីខាងក្រៅបន្ថែមទៀត។

ដោយសារតែកំណើនភ្ញៀវ មកទទួលទានអាហារនៅ អាហារដ្ឋាន កាន់តែច្រើនឡើងៗ លោក រក្សា បានគិតឃើញថា លោកត្រូវរកដើមទុន ដើម្បីមកពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកដុះដាល។ គាប់ជួន នៅពេលនោះលោកបានឃើញបណ្តាញសង្គមហ្វេសប៊ុករបស់ធនាគារ អ៊ូរី កំពុងផ្តល់កម្ចីអាជីវកម្ម ហើយជាពេលសមស្រប សម្រាប់លោកក្នុងការយកដើមទុនបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ដោយមិនចាំយូរ រូបលោកបានធ្វើការទាក់ទង ទៅកាន់ខាងធនាគារ អ៊ូរី។ ខាងបុគ្គលិកធនាគារ បានផ្តល់ព័ត៌មានត្រឡប់មកវិញពាក់ព័ន្ធជាមួយប្រតិបត្តិការកម្ចីដោយលម្អិត និង ក្បោះក្បាយ ប្រកបដោយវិជ្ជាជីវៈ។

លោក រក្សា បានបញ្ជាក់ថា ឯកសារសម្រាប់កម្ចីអាជីវកម្ម នៅ ធនាគារ អ៊ូរី មានភាពងាយស្រួល និងឆាប់រហ័ស ផ្តល់នូវបទពិសោធន៍សេវាធនាគារជាទីគាប់ចិត្តជូនដល់អតិថិជន។ លោកអ្នកមិនចាំបាច់បារម្ភអំពីឯកសារនោះទេ ដោយសារតែបុគ្គលិករបស់ធនាគារ នឹងរៀបចំឱ្យមួយស្អាតតែម្តង។ ក្នុងនាមជាអតិថិជនមួយរូបរបស់ ធនាគារ អ៊ូរី ម្ចាស់អាហារដ្ឋាន ស្ទឹងហាវ រូបនេះ បាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្ត និង រំភើបខ្លាំងណាស់ ដែលអាចទទួលបានកម្ចីទាន់ពេល សម្រាប់យកទៅពង្រីកអាជីវកម្មរបស់ខ្ញុំឱ្យកាន់តែរីកចម្រើនលូតលាស់ទៅមុខ”។ លោក រក្សា បានបន្ថែមថា ការបង់សង ត្រឡប់ទៅកាន់ធនាគារវិញ មានភាពងាយស្រួល និង បត់បែន។ ធនាគារ អ៊ូរី ផ្តល់នូវជម្រើសបង់សង ប្រកបដោយភាពបត់បែន ដោយអតិថិជនអាចបង់តាម កម្មវិធីទូរស័ព្ទដៃចល័តរបស់ធនាគារ អ៊ូរី (WOORI BANK Mobile) ឫ ទៅកាន់សាខាណាមួយ ដែលនៅជិតលោកអ្នក។ ជាចុងក្រោយ ម្ចាស់អាហារដ្ឋាន ស្ទឹងហាវ ដែលបានទទួលយកកម្ចីអាជីវកម្មពី ធនាគារ អ៊ូរី បានថ្លែងទាំងសេចក្តីសប្បាយរីករាយ ទឹកមុខញញឹមយ៉ាងពព្រាយថា “ខ្ញុំសូមណែនាំ ឱ្យទទួលយកកម្ចី ពីធនាគារ អ៊ូរី។ សេវាកម្មល្អ បុគ្គលិកមានភាពរួសរាយរាក់ទាក់ ប្រកបដោយវិជ្ជាជីវៈ”៕

ចុចអាន ៖ លោក ង៉ែត ម៉ាឡា បង្ហាញភាពលេចធ្លោររបស់ភោជនីយដ្ឋាន 3333 ជាមួយកម្ចីអាជីវកម្ម ពី ធនាគារ អ៊ូរី