លោក ង៉ែត ម៉ាឡា បង្ហាញភាពលេចធ្លោររបស់ភោជនីយដ្ឋាន 3333 ជាមួយកម្ចីអាជីវកម្ម ពី ធនាគារ អ៊ូរី

  • 2025-02-19 05:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ង៉ែត ម៉ាឡា ម្ចាស់ភោជនីយដ្ឋាន 3333 បានកម្ចីអាជីវកម្មពីធនាគារ អ៊ូរី ដើម្បីពង្រីកមុខរបររកស៊ីបន្ថែម។ ភោជនីយដ្ឋានរបស់លោក កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ព្រឹក ដល់ ម៉ោង ១១ យប់ នៅខាងក្រោយមន្ទីរពេទ្យ ព្រះអង្គឌួង។

រយៈពេល ១២ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១២ លោក ម៉ាឡា បានឆ្លងកាត់ឧបសគ្គជាច្រើន ប៉ុន្ដែលោកបានរកឃើញដំណោះស្រាយថ្មី ដើម្បីពង្រីកអាជីវកម្មរបស់លោកកាន់តែធំ ហើយបច្ចុប្បន្នហាងរបស់លោកមានបុគ្គលិកបម្រើការងាររហូតដល់ ១៣នាក់។

លោកបានរៀបរាប់ថា នៅពេលដែលលោកឈានជើងចូលក្នុងវិស័យម្ហូបអាហារ ជាពិសេសបើកហាងដែលមានការប្រកួតប្រជែងខ្លាំងលើរសជាតិសម្រាប់អតិថិជនដំបូងៗ បានជួបឧបសគ្គជាច្រើន។ ក្នុងនោះមានដូចជាការកសាងកេរ្ដិ៍ឈ្មោះ ឬស្លាកយីហោឱ្យមានអ្នកស្គាល់ច្រើន និងការទាក់ទាញភ្ញៀវឱ្យមកទទួលទានអាហារ។ ការបើកដំណើរការហាងរបស់លោកមួយនេះ វាពិតជាមិនមែនជារឿងងាយស្រួលនោះទេ។

បន្ថែមលើនោះ ហាងរបស់លោក បានជួបប្រទះបញ្ហានានាដូចជា ការពង្រឹងសេវាកម្មបន្ថែម មានភាពលំបាកខ្លាំងយើងពិបាកក្នុងការផ្សព្វផ្សាយធ្វើទីផ្សារអោយមានភ្ញៀវស្គាល់អោយច្រើន និងអាហារតម្រូវរសជាតិទៅតាមការចង់បានរបស់អតិថិជន និងជាពិសេសនោះ គឺត្រូវការដើមទុនចាំបាច់ សម្រាប់ការពង្រីកអាជីវកម្ម។

ដើម្បីរកដំណោះស្រាយ និងជម្នះនូវឧបសគ្គទាំងនេះ លោក ម៉ាឡា បានទទួលយកកម្ចីអាជីវកម្ម ពីធនាគារ អ៊ូរី ដែលមានភាពសមស្របទៅតាមអ្វីដែលលោកត្រូវការ។ តួយ៉ាងការរត់ឯកសារ មានភាពងាយស្រួល រហ័ស និងមិនស្មុគស្មាញ។ លោកបានបង្ហើបពីលក្ខខណ្ឌកម្ចី ដែលលោកបានខ្ចីពីធនាគារ អ៊ូរី គឺផ្តល់សេវាផ្នែកហិរញ្ញវត្ថុដែលមានភាពសមស្របតាមតម្រូវការ ទំហំ រយៈពេល និងអត្រាការប្រាក់សមរម្យ ជាចំណុចសំខាន់សមស្របជាមួយអ្វីដែលលោកកំពុងត្រូវការ។ បន្ថែមពីនេះធនាគារ អ៊ូរី បានផ្តល់លក្ខខណ្ឌ បង់សងត្រឡប់ ប្រកបដោយភាពបត់បែន និងងាយស្រួល។

ការទទួលបានកម្ចីអាជីវកម្មពីធនាគារ អ៊ូរី បានជួយដល់អាជីវកម្មរបស់លោកមួយផ្នែកធំ ដើម្បីបន្តរីកចម្រើនទៅមុខជាលំដាប់។ កញ្ចប់ឥណទាននេះ បានផ្តល់លទ្ធភាពឱ្យលោកអាចពង្រឹងសេវាកម្មហាងរបស់លោកជូនដល់អតិថិជន ហើយអាចឱ្យលោករៀបចំដើមទុន ដោយសម្រេចបាននូវគោលដៅអាជីវកម្មយ៉ាងមានប្រសិទ្ធភាព។

លោកក៏បានកោតសរសើរថា បុគ្គលិករបស់ ធនាគារ អ៊ូរី ធ្វើការប្រកបដោយវិជ្ជាជីវៈ បានជួយសម្រួលដល់អតិថិជនជាច្រើន អំឡុងពេលប្រតិបត្តិការធ្វើឯកសារ ដើម្បីទទួលយកកម្ចី និងចំណុចយកចិត្ដទុកដាក់ ទាំងនេះហើយទើបធ្វើឱ្យលោក ម៉ាឡា មានទំនុកចិត្តចំពោះសេវាកម្មរបស់ធនាគារ។

កាន់តែពិសេសនោះ អតិថិជន អាចធ្វើការទូទាត់បង់សង តាមរយៈកម្មវិធីទូរស័ព្ទដៃចល័ត WOORI BANK Mobile ឫ ទៅកាន់សាខាណាមួយ ដែលនៅជិតលោកអ្នក។

ក្នុងនាមជាអតិថិជនមួយរូបរបស់ ធនាគារ អ៊ូរី លោក ង៉ែត ម៉ាឡា បានណែនាំសេវាកម្ម កម្ចីអាជីវកម្ម របស់ ធនាគារ អ៊ូរី ទៅកាន់សហគ្រិន និង អ្នកជំនួញ ដែលកំពុងត្រូវការជំនួយហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្ម។ លោកបានបញ្ជាក់ថា លោកចង់ណែនាំដល់បងប្អូនដែលមានអាជីវកម្មតូចធំក្ដី គួរតែជ្រើសរើសយកកម្ចីពី ធនាគារ អ៊ូរី ព្រោះគឺជាដៃគូសហការដ៏សមស្របសម្រាប់អ្នកដែលចង់រកដំណោះស្រាយហិរញ្ញវត្ថុឱ្យបានប្រសើរ៕

ចុចអាន ៖ ផ្ដើមពីបុគ្គលិកធម្មតា ឥឡូវលោក សារិទ្ធិ រក្សា ក្លាយជាម្ចាស់អាហារដ្ឋានដ៏ជោគជ័យ ក្រោយសម្រេចចិត្ដប្រើកម្ចីអាជីវកម្ម ធនាគារ អ៊ូរី

អត្ថបទថ្មី