គ្រូ Nottingham Forest ថាក្រុមលោកមិនអាចការពារវាយបកព្រោះ Arsenal គ្មានខ្សែប្រយុទ្ធ
- 2025-02-27 01:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Nottingham Forest ថាក្រុមលោកមិនអាចការពារវាយបកព្រោះ Arsenal គ្មានខ្សែប្រយុទ្ធ
ចន្លោះមិនឃើញ
លោក Nuno Espirito Santo គ្រូរបស់ក្រុម Nottingham Forest មើលឃើញថា ក្រុមរបស់លោកមិនអាចត្រឡប់ទៅប្រើទម្រង់ចាស់ការពារ៥នាក់រួចវាយបកលឿនៗបានទេ ព្រោះតែ Arsenal គ្មានខ្សែប្រយុទ្ធឡើយ។
ការលើកឡើងនេះក្រោយក្រុមតាំងពីរបញ្ចប់ទៅក្នុងលទ្ធផល០-០ នៃការប្រកួត English Premier League សប្ដាហ៍ទី២៨។ គេដឹងថា ខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវ Arsenal យប់មិញនេះរបួសទាំងអស់ហើយគឺមាន Gabriel Jesus, K Havertz, B Saka និង Gabriel Martinelli ជាដើម ខណៈខ្សែប្រយុទ្ធដែលប្រើមាន Mikel Merino និង L Trossard ។
ក្រុម Nottingham Forest ឆ្នាំនេះជាក្រុមចូលចិត្តលេងតែ ការពារវាយបកប៉ុណ្ណោះពិសេសនៅពេលប៉ះក្រុមខ្លាំងៗ ជាក់ស្ដែងពេលប៉ះ Brighton ពួកគេប្រើការពារកណ្ដាល៣ និងការពារស្លាបពីរសរុបទៅការពារ ៥ នាក់ហើយការពារស្លាបទាំងពីរឡើងវាយបកក៏លឿន ចុះការពារក៏លឿន។ តែពេលប៉ះ Arsenal ពួកគេមិនអាចលេងបែបនេះទេលេងការពារ៤នាក់បម្រើ៤នាក់ និងប្រយុទ្ធ២ធម្មតា ព្រោះតែ Arsenal លេងមិនសូវហ៊ានសម្រុកទេគិតតែការពារដូចគ្នា៕