អ្នកវិទ្យាសាស្ត្រ កូរ៉េខាងត្បូង រកឃើញវិធីមួយ ដ៏អស្ចារ្យ ក្នុងការព្យាបាល ជំងឺមហារីក ឱ្យមានប្រសិទ្ធភាពខ្ពស់
- 2025-02-28 03:14:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រ កូរ៉េខាងត្បូង រកឃើញវិធីមួយ ដ៏អស្ចារ្យ ក្នុងការព្យាបាល ជំងឺមហារីក ឱ្យមានប្រសិទ្ធភាពខ្ពស់
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង នៅសាកលវិទ្យាល័យ KAIST បានរកឃើញវិធីមួយដ៏អស្ចារ្យក្នុងការព្យាបាលជំងឺមហារីក។ ពួកគេបានរកឃើញវិធីមួយដើម្បីបំប្លែង កោសិកាមហារីកទៅជាកោសិកាធម្មតាវិញ ជំនួសឱ្យការបំផ្លាញពួកវា។
ការរកឃើញនេះមានភាពខុសពីការព្យាបាលជំងឺមហារីកតាមបែបប្រពៃណី ដែលជាធម្មតាគេតែងបំផ្លាញកោសិកាមហារីក ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់អ្នកជំងឺ។ អ្នកស្រាវជ្រាវបានរកឃើញថា កោសិកាធម្មតាអាចចូលទៅក្នុងស្ថានភាពដែលអាចប្រែប្រួលទៅជាកោសិកាមហារីក។ ពួកគេបានបង្កើតបច្ចេកវិទ្យាដើម្បីបំប្លែងការប្រែប្រួលនេះវិញ។
ការរកឃើញនេះអាចនឹងមានផលល្អយ៉ាងគាប់ប្រសើរ លើការព្យាបាលជំងឺមហារីកនាពេលខាងមុខ ដោយបើកផ្លូវសម្រាប់ ការព្យាបាលមហារីកដែលមានប្រសិទ្ធភាព។ ការរកឃើញរបកគំហើញថ្មីនេះ ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន BioRevert Inc. ដើម្បីអភិវឌ្ឍន៍មធ្យោបាយនេះ សម្រាប់ការព្យាបាលនាពេលអនាគត។ វាអាចនឹងត្រូវបានអនុវត្តទៅលើប្រភេទមហារីកផ្សេងទៀតនាពេលខាងមុខ។
ការអនុវត្តបច្ចេកវិទ្យាដែលប្រែកោសិកាមហារីកទៅជាកោសិកាធម្មតាវិញនៅក្នុងវិស័យសុខាភិបាល នឹងកើតឡើងនៅពេលដែលការស្រាវជ្រាវ និងការអភិវឌ្ឍន៍បានបញ្ចប់ជាស្ថាពរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន BioRevert Inc. កំពុងអភិវឌ្ឍបច្ចេកវិទ្យានេះដើម្បីប្រែកោសិកាមហារីកទៅជាកោសិកាធម្មតាវិញ ដោយមានបំណងចង់អនុវត្តនៅលើប្រភេទមហារីកផ្សេងៗ។ ការអនុវត្តនេះនឹងត្រូវបានធ្វើឡើងតាមរយៈការធ្វើពិសោធន៍ តាមរយៈមនុស្សពិត និងការអនុម័តពីអាជ្ញាធរសុខភាព។
ក្រោយពេលដែលការស្រាវជ្រាវ និងការអភិវឌ្ឍន៍បានបញ្ចប់ ហើយទទួលបានការអនុម័តពីអាជ្ញាធរសុខភាព បច្ចេកវិទ្យានេះនឹងត្រូវបានអនុវត្តនៅក្នុងវិស័យសុខាភិបាល ដើម្បីព្យាបាលជំងឺមហារីកដោយប្រែកោសិកាមហារីកទៅជាកោសិកាធម្មតាវិញ។ ការអនុវត្តនេះនឹងត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយវាអាចនឹងមានផលវិជ្ជមាន លើវិស័យព្យាបាលជំងឺមហារីកនៅលើសកលលោក៕
ប្រភព ៖ Pulse