អាកាសយានដ្ឋាន បានលុង នៅ ខេត្តរតនគិរី ចារឈ្មោះជាប្រវត្តិសាស្រ្ត ក្នុងវិស័យអាកាសចរណ៍ កម្ពុជា

  • 2025-03-05 06:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន បានលុង (Ratanakiri Airport) ដែលស្ថិតនៅភាគខាងលិចនៃក្រុងបានលុង ខេត្តរតនគិរី គឺជាអាកាសយានដ្ឋានមួយ ដែលមានតួនាទីសំខាន់ក្នុងការតភ្ជាប់តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

អាកាសយានដ្ឋាននេះត្រូវបានសាងសង់ឡើងក្នុងទសវត្ស ១៩៦០ ដើម្បីបម្រើដល់ការធ្វើដំណើរទៅតំបន់ភាគឦសាន ដែលមានការដាច់ស្រយាលខ្លាំង។ អាកាសយានដ្ឋាន បានលុង មានផ្លូវយន្តហោះរត់ ប្រវែង ១៣០០ ម៉ែត្រ។ អាកាសយានដ្ឋាននេះ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករហូតដល់ឆ្នាំ ២០០៥។

បច្ចុប្បន្ន អាកាសយានដ្ឋាន បានលុង ក្នុងខេត្តរតនគិរី មិនមានការប្រើប្រាស់ជាអាកាសចរណ៍បែបពាណិជ្ជកម្មទៀតឡើយ។

អាកាសយានដ្ឋាន បានលុង គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្ត ក្នុងវិស័យអាកាសចរណ៍ ក្នុងប្រទេសកម្ពុជា។ ទោះបីជាមិនមានការប្រើប្រាស់ នៅពេលនេះក៏ដោយ អាកាសយានដ្ឋានមួយនេះធ្លាប់បានបម្រើដល់ការដឹកជញ្ជូន និងអភិវឌ្ឍន៍នៅក្នុងតំបន់ដែលមានភាពដាច់ស្រយាល ក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម