Lamine Yamal ៖ ​ខ្ញុំ​ច្បាស់​ថា យើង​នឹង​ឈ្នះ UCL ឆ្នាំ​នេះ​

  • 2025-03-19 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lamine Yamal យុវជន​របស់ Barcelona ដែល​កំពុង​ឡើង​ជើង​ជឿ​ជាក់​ថា ពួក​គេ​ឈ្នះ​ UEFA Champions League នា​រដូវ​កាល​នេះ។

ក្នុង​វគ្គ​៨​ក្រុម Barcelona បាន​​ឡើ​ងមក​ប៉ះ ក្រុម​មក​ពី​អាល្លឺម៉ង់ Dortmund ​ដែល​ការ​ប្រកួត​នឹ​ង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ ខែ​មេសា ឆ្នាំ​២០២៥ ។ ក្នុង​ការ​ឡើង​មក​ដល់​វគ្គ​នេះ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​និយាយថា ​Barcelona ​ជា​ក្រុម​ដែល​មាន​ឆន្ទៈ និង​គោលដៅ​ចង់​ឈ្នះ Champions League ហើយ​ក៏​ជា​ក្រុម​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈ្នះ​ពាន​នេះ​ដូច​គ្នា​។

​ពី​មុន​ Liverpool ជា​ក្រុមដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ Champions League ប៉ុន្តែ​ពេលនេះ​ពួក​គេ​បាន​ធ្លាក់​​ចេញ​ហើយ​ ដោយ​ឡែក​ក្រុម​ Barcelona នៅ​​​ ហើយ​ក្រុម​នេះ​​គឺ​​ជា​ក្រុមដែល​ត្រូវ​បាន​គេ​ជឿ​ថា នឹង​ឈ្នះ​បាន UCL ​ដូច​គ្នា។ Yamal បន្ថែម​ថា ដូច្នេះ​ពួក​គេ​មិន​ខ្លាច​ក្រុម​ណា​​ទាំង​អស់​ ពួក​គេ​​នៅ​ពេលនេះ​ជា​ក្រុម​ដែល​លេង​ដូច​ជា​គ្រួសារ​តែ​មួយ​យ៉ាង​ដូច្នេះដែរ​។ ហេតុ​ផល​ទាំង​នេះ​ធ្វើ​ឲ្យ​គេ​ច្បាស់​ក្នុង​ចិត្ត​ថា Barcelona នឹង​ឈ្នះ UEFA Champions League រដូវ​កាល​នេះ​៕ ​

មួយ ហ៊ា