Højlund លើកឡើងបែបនេះពី Ronaldo
- 2025-03-21 03:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Højlund លើកឡើងបែបនេះពី Ronaldo
ចន្លោះមិនឃើញ
Rasmus Winther Højlund ខ្សែប្រយុទ្ធជម្រើសជាតិ ដាណឺម៉ាក និង ជាកីឡាកររបស់ បិសាចក្រហម Manchester United បានលើកឡើងថា ខ្លួនរបស់គេមកដល់ចំណុចនេះ ព្រោះតែ Ronaldo ។
ខ្សែប្រយុទ្ធដដែលជាអ្នករកបាន១គ្រាប់ជួយឲ្យ ដាណឺម៉ាក យកឈ្នះ ព័រទុយហ្គាល់ ១-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយនៃការប្រកួត UEFA Nations League ។ ក្រោយការប្រកួតចប់ Højlund បានបញ្ជាក់យ៉ាងដូច្នេះថា រូបគេក្លាយជាអ្នកគាំទ្របិសាចក្រហមដោយសារតែ Ronaldo រូបគេក្លាយជាអ្នកដែលស្រលាញ់បាល់ទាត់ដោយសារតែ Ronaldo ។ រូបគេចេះហ្វឹកហាត់ដោយខ្លួនឯងដោយសារតែ Ronaldo និយាយរួមដេកដើរឈរអង្គុយគឺរូបគេចង់ក្លាយជា Ronaldo ។
សូមបញ្ជាក់ថា Højlund ជាយុវជនរបស់ Copenhagen និងជាហ្វេនដ៏ងប់ងុលម្នាក់របស់ Ronaldo បច្ចុប្បន្ននេះគេមានវ័យ២២ឆ្នាំហើយ និងកំពុងតែប្រកបអាជីពនៅ Manchester United ដែលលេងតំណែងជាខ្សែប្រយុទ្ធដ៏សំខាន់ក្នុងក្លិបផងដែរ៕