Café Amazon Concept Store បង្ហាញវត្ដមានដំបូងគេនៅកម្ពុជា
- 2025-03-22 04:27:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Café Amazon Concept Store បង្ហាញវត្ដមានដំបូងគេនៅកម្ពុជា
ចន្លោះមិនឃើញ
Café Amazon Concept Store បានសម្ពោធបើកជាផ្លូវការនៅថ្ងៃទី២១ ខែមីនា យ៉ាងអធិកអធមវត្ដមានរបស់តំណាងស្ថានទូតថៃប្រចាំនៅកម្ពុជា និងអ្នកជំនួញធំៗ ក្រោយពីហាងមួយនេះបានបើកដំណើរការសាកល្បងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ហាងដែលមានរចនាបទ តុបតែងល្អនេះ គឺជាហាងកាហ្វេដំបូងគេនៅកម្ពុជា ដែលមានលក្ខណៈសម្គាល់ថ្មីនៅរាជធានីភ្នំពេញ។
Café Amazon Concept Store មានទីតាំងនៅក្នុងតំបន់អាជីវកម្ម ដែលរួមមានហាងអាហារតាមផ្លូវ អគារ ការិយាល័យ សាលារៀន សាកលវិទ្យាល័យ និងខុនដូជាច្រើន។ ហាងនេះត្រូវបានបង្កើតឡើងក្រោមគំនិត "People Concept" ដែលផ្តោតសំខាន់លើការចងសម្ព័ន្ធភាពជាមួយសហគមន៍។ ការរចនាផ្តោតលើការផ្សារភ្ជាប់មនុស្ស ដោយផ្តល់ទីធ្លាសម្រាប់អតិថិជនគ្រប់ក្រុមគ្រប់វ័យដូចជា បុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត និងអថិជនបែបគ្រួសារ។
Concept Store មានម៉ឺនុយពិសេសដែលបានប្រើប្រាស់គ្រឿងផ្សំក្នុងសហគមន៍ ដើម្បីបង្កើតម៉ឺនុយពិសេស ដែលមានលក់តែសាខានេះប៉ុណ្ណោះ ៖
ក្នុងនោះក៏មានអាហារ និងភេសជ្ជៈបន្ថែម Soft Serve ដំបូងគេនៅកម្ពុជាដែលមាន 5 ម៉ឺនុយ ៖ Green Tea, Vanilla, Croissant Green Tea, Croissant Vanilla, និង Affogato។ អាហារក្នុងស្រុកមានដូចជា Beef Lok Lak បាយឡុកឡាក់ និង Bay Sach Chrok (បាយសាច់ជ្រូក)។
ចំណែកម៉ឺនុយថៃដូចជា Pad Thai, Pad Krapao និងរួមជាមួយនឹងជម្រើសម្ហូបបច្ចឹមប្រទេសជាច្រើន។ មាន Concept Bar បារសំរាប់ភេសជ្ជៈពិសេស។ ហាងនេះមាន Concept Bar ដែលប្រើគ្រាប់កាហ្វេពិសេស៖ Guatemala – មានរសជាតិ Brown Sugar, Roasted Almond, Orange Peel, Pineapple Sweet, Tea-like។ Chiangrai Peaberry មានរសជាតិ Black Tea, Brown Sugar, Chocolate, Floral។ ម៉ឺនុយពិសេស "The Local" ដែលជាម៉ឺនុយ Signature របស់ Concept Bar។
ចំពោះការរចនាហាង ត្រូវបានរចនាដោយគោលបំណង Lifestyle Oasis ដែលផ្តោតលើបរិយាកាសធម្មជាតិ និងការប្រើប្រាស់សម្ភារៈបៃតង Upcycling & Circular Living៖
ការចងសម្ពន្ធភាពជាមួយសហគមន៍ ហាង Café Amazon Concept Store នៅទួលគោក លើសពីការបម្រើកាហ្វេ - វាគាំទ្រសហគមន៍មូលដ្ឋានដោយការរួមបញ្ចូលគ្រឿងផ្សំក្នុងតំបន់ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។ ពីការផ្តល់ជូនផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ដល់ជម្រើសភេសជ្ជៈចម្រុះ និងសម្ភារៈក្នុងហាងដែលបានកែច្នៃ អ្វីគ្រប់យ៉ាងឆ្លុះបញ្ចាំងពី "People Concept" ដែលធានាបាននូវបទពិសោធន៍ហាងកាហ្វេពិតប្រាកដ និងនិរន្តរភាព៕