មួយ​ឃ្លា​ស្ទើរ​ក្អួត​ឈាម ចំរើន គុនខ្មែរ​ ​សួរ​ទៅ​កាន់​លោក Tommy Kim ​​​​

  • 2025-03-25 01:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tommy Kim ទីប្រឹក្សា​របស់​សង្វៀន ថោន ​បាន​ដឹក​នាំ​កីឡាករ​ចេញទៅ​ប្រកួត​នៅ អូស្ត្រាលី ​បាន​ទម្លាយ​​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​លោក​​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ​​​​ថា លោក​ពិត​ជា​មាន​ចិត្ត​អាណិត​ដល់ ចំរើន គុនខ្មែរ​ មែនទែន ​កំពុង​តែ​ប្រកួត​ហើយ​ឈាម​ស្រក់​ពេញ​មុខ​សោះ​ ឆ្លៀត​មក​សួរ​​លោក​ថា មាន​បង​ប្អូន​​ខំមិន​ជេរ​ដែរ​ឬទេ​។

​​ចំរើន គុនខ្មែរ និង​កីឡាករ​កម្ពុជា ​សាន់​ គុនខ្មែរ បាន​ប្រកួត​ចាញ់​នៅទឹក​ដី​អូស្រ្តាលី ហើយ​បាន​ត្រឡប់​មក​ដល់​ទឹក​​ដី​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ បន្ទាប់​ពី​មក​ដល់​លោក Tommy Kim ​បាន​​ទម្លាយ​ថា «​... អា​ពេល​កំពុង​​ប្រកួត​លើ​សង្វៀន​ហ្នឹង​ហើយ​​គាត់ ( ចំរើន ) កំពុង​តែ​បែក​លើ​ចិញ្ចើម​ពេល​គេ​វាយ​ត្រូវ​ហ្នឹង ខ្ញុំ​ឡើង​ទៅ​ជួយ​ឲ្យ​ទឹក​គាត់​ពេល​​ចប់​ទឹក​ហ្នឹង​ គាត់​ងាក​មក​សួរ​ខ្ញុំ​ថា បង​មាន​គេ​ជេរ​​​អត់​។ ពាក្យ​សម្ដី​នេះ​ខ្ញុំ​ឭ​ហើយ​សែន​ខ្លោច​ចិត្ត​ម៉ង​ អាណិត​កីឡាករ​...»។

​មែនទែន​ទៅ​ ចំរើន គុនខ្មែរ​ ក៏​​ធ្លាប់​ត្រូវ​បាន​បង​ប្អូន​អ្នក​តាម​គុន​ខ្មែរ​ជេរ​​រួច​មក​ហើយ បន្ទាប់​បី​វាយ​ចាញ់​ ឬ​ធ្វើ​មិន​បាន​ល្អ ហើយ​កន្លង​មក​ភរិយា​របស់​គេ​ធ្លាប់​បាន​បង្ហោះ​ថា «​​​ចុះ​ពី​សង្វៀន​វិញ​​មិន​ទាន់ទេ​សួរ​ថា មាន​គេ​ជេរ​អត់​» ។ ជា​កីឡាករ​ភាគ​ច្រើន​គឺ​គេច​មិន​ផុត​ពី​ចំណុច​នេះ​ទេ​​ តែង​តែ​ជួប​ការ​ជេរ​ ទោះ​វាយ​ឈ្នះ​ក៏​គេ​មានអ្នកគាំទ្រ​មួយ​ក្ដាប់​តូច​ជេរ​ដែរ ហើយ​​បញ្ហា​នេះ​ក៏​តែង​តែ​ជួប​ជា​និច្ចកាល​។ ​​​

Phon Pheaktra

អត្ថបទពេញនិយម
អត្ថបទថ្មី