Arda Güler ជឿ​ថា Real Madrid នឹង​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យ​លើ​វិថី​បាល់ទាត់​នេះ

  • 2025-03-25 00:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​បាត់​បង្ហាញ​ខ្លួន​បាត់ ពេល​ខ្លះ​ស្ទើរ​តែ​មិន​បាន​លេង​ Arda Güler គិត​ថា ពេលនេះ​ខ្លួន​ត្រឹម​តែ​ជា​តួ​ជំនួស​ប៉ុណ្ណោះ​ក្នុង​ក្រុម Real Madrid ហើយ​នៅ​ថ្ងៃ​មុខ​គេ​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ ព្រម​ទាំង​​ជោគជ័យ​នៅ​ក្លិប​យក្ស​នេះ​ឲ្យ​បាន​។

​តាំង​ពី​២០២៣​មក​គេ​បង្ហាញ​ខ្លួន​បាន​តែ ២៨​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្លិប​យក្ស​អេស្ប៉ាញ Real Madrid បន្ថែម​លើស​ពី​នេះ​គេ​ជា​តួ​​ជំនួស​សម្រាប់​ការ​ប្ដូរ​ចូល​ឬ​ពេល​កីឡាករ​មាន​របួស​នានា​។ យ៉ាង​ណា Arda Güler គេ​បាន​និយាយ​ពី​អនាគត​របស់​គេ​​ថា «​...​ថ្ងៃ​អនាគត​​ខ្ញុំ​នឹង​ជោគជ័យ​នៅ Real Madrid ។ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ចិត្ត​នៅ​​ក្លិប​នេះ ហើយ​ខ្ញុំ​នឹង​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ​ គ្រប់​យ៉ាង​វា​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។ Real Madrid បាន​ផ្ដល់​គម្រោង​ជីវិត​លើ​វិថី​បាល់ទាត់​សម្រាប់​ខ្ញុំ​ ហើយ​ខ្ញុំ​​នៅ​តែ​​ជឿ​ជាក់​...» ។

Arda Güler ជា​កីឡាករ​ជម្រើស​ជាតិ​ ទួរគី ដែល​ទទួល​​​​បាន ភាព​ជោគជ័យ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​គេ បច្ចុប្បន្ននេះគេ​បាន​ដើរ​យ៉ាង​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដែល​មិន​អាច​ខ្វះបាន​ក្នុង​​នាម​ជា​អ្នក​នាំ​លេង និង​អ្នក​ដែល​​បាន​​បង្កើត​ឱកាស​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​គេ​។ ក្នុង​ក្រុម​ Real Madrid ក៏​ដូច​គ្នា​ ដ្បិត​តែ​មិនសូវ​ទទួល​បាន​ឱកាស​លេង​​ ប៉ុន្តែ​គេ​ក៏​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា ជា​យុវជន​លេចធ្លោ​ម្នាក់​ផងដែរ​៕

Daro Ly