អគ្គិសនីកម្ពុជា (EDC) ជូនដំណឹងអំពីការដាច់ភ្លើងបណ្តោះអាសន្ន ដើម្បីជួសជុល និងពង្រីកផ្លូវ

  • 2025-03-27 05:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការជួសជុល ការជំនួស ការដំឡើងឧបករណ៍ និងការរុះរើខ្សែបណ្តាញអគ្គិសនី ដើម្បីសម្រួលដល់ការពង្រីកផ្លូវ ដែលនឹងបន្តរហូតដល់ថ្ងៃអាទិត្យ។

ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីការពារការដាច់ភ្លើងធំៗក៏ដោយ ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ខាងក្រោមនេះនឹងត្រូវផ្អាកជៀសមិនរួច ហើយ EDC សូមអភ័យទោសចំពោះភាពរអាក់រអួលដែលបណ្តាលមកពីការនេះ។

១. ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥

ចន្លោះម៉ោង ០៨:០០ ដល់ ១៣:០០:

ខណ្ឌដូនពេញ: តំបន់អនុស្ថានីយចែកចាយអគ្គិសនីនៅសង្កាត់ស្រះចក (សាខាវត្តភ្នំ)

ខណ្ឌដង្កោ: តំបន់អនុស្ថានីយចែកចាយអគ្គិសនីនៅសង្កាត់ដង្កោ (សាខាទួលពង្រ)

ចន្លោះម៉ោង ០៨:០០ ដល់ ១៦:០០:

ខណ្ឌចំការមន: តំបន់អនុស្ថានីយ PT328, PT1046 នៅសង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (សាខាចាក់អង្រែក្រោម)

ខណ្ឌបឹងកេងកង: តំបន់អនុស្ថានីយ PT468 នៅសង្កាត់បឹងកេងកងទី២ (សាខាចាក់អង្រែក្រោម)

ខណ្ឌសែនសុខ: តំបន់អនុស្ថានីយនៅសង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាំង និងសង្កាត់ឃ្មួញ (សាខាអូឌឹម) ខណ្ឌមានជ័យ: តំបន់អនុស្ថានីយ P236, P2124 នៅសង្កាត់ស្ទឹងមានជ័យទី២ (សាខាទួលពង្រ)

ខណ្ឌច្បារអំពៅ: តំបន់អនុស្ថានីយ PT716, P1313, P4385 នៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់និរោធ (សាខាចាក់អង្រែក្រោម)

២. ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥

ចន្លោះម៉ោង ០៨:០០ ដល់ ១៣:០០:

ខណ្ឌចំការមន: តំបន់អនុស្ថានីយ PT1732 នៅសង្កាត់ទួលទំពូងទី១ (សាខាចាក់អង្រែក្រោម)

ខណ្ឌច្បារអំពៅ: តំបន់អនុស្ថានីយ OP045 នៅសង្កាត់និរោធ (សាខាចាក់អង្រែក្រោម)

ចន្លោះម៉ោង ០៨:០០ ដល់ ១៦:០០:

ខណ្ឌមានជ័យ: តំបន់អនុស្ថានីយនៅសង្កាត់ស្ទឹងមានជ័យទី២ និងទី៣ (សាខាទួលពង្រ)

ខណ្ឌពោធិ៍សែនជ័យ: តំបន់អនុស្ថានីយ PT437, P1359, P3295 នៅសង្កាត់ចោមចៅទី២ (សាខាទួលពង្រ)

ខណ្ឌដង្កោ: តំបន់អនុស្ថានីយ PT1153, PT2463 នៅសង្កាត់ពងទឹក និងសង្កាត់ដង្កោ (សាខាទួលពង្រ)

ខណ្ឌច្បារអំពៅ: តំបន់អនុស្ថានីយ P465, P3255, P3584, P3617, P2170 នៅសង្កាត់ខ្ពបគោ (សាខាចាក់អង្រែក្រោម)

៣. ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥

ចន្លោះម៉ោង ០៨:០០ ដល់ ១៣:០០:

ខណ្ឌដូនពេញ: តំបន់អនុស្ថានីយ PT113, P502, PT1690 នៅសង្កាត់ដង្កោ (សាខាទួលពង្រ)

ចន្លោះម៉ោង ០៨:០០ ដល់ ១៦:០០:

ខណ្ឌសែនសុខ: តំបន់អនុស្ថានីយ OP272, P1710, P2530, P2979, P3713 នៅសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាំង និងសង្កាត់ក្រាំងធ្នង់ (សាខាអូឌឹម)

ខណ្ឌមានជ័យ: តំបន់អនុស្ថានីយនៅសង្កាត់បឹងទំពុនទី១ និងទី២ និងសង្កាត់ស្ទឹងមានជ័យទី១ និងទី៣ (សាខាអូបែកក្អម និងទួលពង្រ)

៤. ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥

ចន្លោះម៉ោង ០៨:០០ ដល់ ១៣:០០ រសៀល:

ខណ្ឌសែនសុខ: តំបន់អនុស្ថានីយនៅសង្កាត់ឃ្មួញ និងសង្កាត់គោកឃ្លាំង (សាខាវត្តភ្នំ)

ខណ្ឌដង្កោ: តំបន់អនុស្ថានីយនៅសង្កាត់ដង្កោ (សាខាទួលពង្រ)

ក្រុងតាខ្មៅ ខេត្តកណ្តាល: តំបន់អនុស្ថានីយ P2369, P2940 នៅសង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់កំពង់សំណាញ់ (សាខាចាក់អង្រែក្រោម)

ចន្លោះម៉ោង ០៨:០០ ដល់ ១៦:០០:

ខណ្ឌមានជ័យ: តំបន់អនុស្ថានីយ PT361 នៅសង្កាត់បឹងទំពុនទី២ (សាខាទួលពង្រ)

EDC សូមអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ខាងលើរៀបចំផែនការទុកជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការដាច់ភ្លើងនេះ។

អត្ថបទ ៖ គីម ណារ៉ាក់