Wow! Mikel Arteta បង្ហើបថា Arsenal នឹងធ្វើរឿងដ៏អស្ចារ្យមួយ
- 2025-04-01 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow! Mikel Arteta បង្ហើបថា Arsenal នឹងធ្វើរឿងដ៏អស្ចារ្យមួយ
ចន្លោះមិនឃើញ
ការប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់កាំភ្លើងធំ Arseanl នៅតែមិនទាន់ជោគជ័យ ដ្បិតពួកគេមានបំណងចង់យកពាននេះក្នុងរជ្ជកាលដែលមានសក្ដានុពលមួយនេះ។ ទន្ទឹមនឹងនោះ Mikel Arteta អ្នកចាត់ការរបស់កាំភ្លើងធំបានបង្ហើបថា ដើម្បីពង្រឹងឲ្យដល់គោលដៅឆាប់ក្លិបនឹងធ្វើរឿងដ៏អស្ចារ្យមួយ។
បើទោះមិនបាននិយាយថា រឿងនោះជារឿងអ្វី ប៉ុន្តែអ្នកចាត់ខាងលើបានចុចបែបនេះថា គឺជាការផ្ទេរដ៏ធំមួយសម្រាប់ក្លិប។ ការលើកឡើងបែបនេះទំនងជាមានការត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកកីឡាករដ៏សម្បើមណាម្នាក់មកចូលរួមក្រុម ខណៈដែលកន្លងមកលេចឮចចាមអារ៉ាមថា ពួកគេកំពុងតែតាមប្រមាញ់យក ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លិប Sporting ។
អ្នកចាត់ការខាងលើលើកឡើងទៀតថា គ្រប់គ្នាត្រូវការភាពរីកចំរើន ហើយលោកកំពុងតែចង់បានជម្រើសដ៏ល្អបំផុតមួយក្នុងក្រុម។ ប្រសិនបើក្លិបចង់បានភាពជោគជ័យ និងកាន់តែមានភាពល្អប្រសើរជាងនេះដាច់ខាតត្រូវតែឆ្ពោះទៅរកការអភិវឌ្ឍន៍មួយកម្រិតទៀត។
លោកបន្ថែមថា វាជាការផ្ទេរមួយដ៏ធំសម្បើម ក្លិបទាំងមូលពិតជាមានភាពរីករាយជាខ្លាំងសម្រាប់ដំណឹងមួយនេះ៕