អនុស្សាវរីយ៍មិនអាចបំភ្លេចបានពីព្រឹត្តិការណ៍ KUN Marathon ២០២៥
- 2025-04-11 03:03:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុស្សាវរីយ៍មិនអាចបំភ្លេចបានពីព្រឹត្តិការណ៍ KUN Marathon ២០២៥
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ម៉ារ៉ាតុងកុមារដំបូងគេបង្អស់មិនធ្លាប់មាននៅកម្ពុជា Kun Marathon ២០២៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ទៅដោយរលូន និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ពោរពេញដោយក្ដីស្រលាញ់ និងភាពរំភើបសប្បាយរីករាយជាច្រើនមិនអាចបំភ្លេចបាន។ គួររំឭកឡើងវិញផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ "ហាត់ប្រាណជាមួយ KUN ជារៀងរាល់ថ្ងៃ" ដោយមានការសហការជាមួយនឹង សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការហាត់ប្រាណ និងការរស់នៅប្រកបដោយសុខភាពល្អ។
ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ បានទាក់ទាញកុមារចំនួន ១,៥០០នាក់ ឱ្យចូលរួមសប្បាយរីករាយ និងធ្វើលំហាត់ប្រាណដើម្បីសុខភាពល្អជាមួយ KUN ។ កុមារទាំងអស់បានត្រៀមខ្លួនរួចជាស្រេចតាំងពីព្រលឹម ជាមួយនឹងសម្លៀកបំពាក់កីឡា KUN ដែលមានពណ៌ដ៏ស្រស់ស្អាត ព្រមជាមួយនឹងស្មារតីក្នុងការរត់ដើម្បីសុខភាពល្អ។
នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការយាងចូលរួមក្រោមព្រះវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលជាភ្ញៀវដ៏ខ្ពង់ខ្ពស់នៃកម្មវិធីផងដែរ។ ព្រះនាងតូច នរោត្តម ជេនណា បានឡើងបកស្រាយបទចម្រៀងពីរោះៗនៅលើឆាកវេទិកានៃកម្មវិធី ព្រមទាំងបានចូលរួមនៅក្នុងសកម្មភាពសប្បាយៗជាច្រើនជាមួយប្អូនៗសិស្សានុសិស្សដូចជា ការជួបសំណេះសំណាលពោរពេញដោយភាពកក់ក្ដៅ ការចូលរួមរត់ជាមួយក្មេងៗយ៉ាងស្និទ្ធស្នាល ការបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី និងការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។ វត្តមានរបស់ព្រះនាង បានធ្វើឱ្យក្មេងៗនិងអ្នកគ្រប់គ្នាមានក្ដីរំភើបយ៉ាងខ្លាំង ដែលបានជួបព្រះនាងដោយផ្ទាល់។ ព្រះនាងតូច នរោត្តម ជេនណា ក៏បានមានចំណាប់អារម្មណ៍ចំពោះកម្មវិធី ដោយមានព្រះបន្ទូលថា៖ «បើសិនជានៅឆ្នាំក្រោយៗទៀត ខាងទឹកដោះគោ KUN មានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះទៀត គឺវាពិតជាឱកាសដ៏ល្អ។ ជាពិសេស គឺដើម្បីលើកទឹកចិត្តដល់អូនៗដែលមិនបានចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងកុមារលើកដំបូងនេះ ក៏ពួកគាត់នៅតែអាចមានឱកាសក្នុងការចូលរួមនៅថ្ងៃក្រោយបាន មិនគួរអស់សង្ឃឹមនោះទេ។ អ៊ីចឹងកុំភ្លេចរង់ចាំចូលរួមទាំងអស់គ្នាសម្រាប់ឱកាសក្រោយ។»
ជាមួយគ្នានេះផងដែរ នៅក្នុងកម្មវិធីក៏មានការចូលរួមពីសិល្បករ សាយ អ្នកនាង សារ៉ាយ សក្កណា លោក Q-win និងប្អូនស្រី ម៉ានីកា ដោយពួកគាត់ដើរតួជាតួអង្គតំណាងទឹកដោះគោ KUN ព្រមទាំងអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូបផ្សេងទៀតផងដែរ។ ពួកគាត់ទាំងអស់គ្នាបានធ្វើឱ្យកម្មវិធីមានបរិយាកាសកាន់តែសប្បាយរីករាយ ដោយបានចូលរួមលេងហ្គេមកម្សាន្តជាមួយក្មេងៗ និងការសម្ដែងពិសេសនៅលើឆាកនៃកម្មវិធី។ កាន់តែពិសេសទៀតនោះ ពួកគាត់ក៏បានចូលរួមរត់ជាមួយក្មេងៗ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេឱ្យខិតខំប្រឹងប្រែងរត់ឆ្ពោះទៅកាន់ទីព្រ័ត្រ និងជំរុញស្មារតីក្មេងៗឱ្យស្រលាញ់ការហាត់ប្រាណដើម្បីសុខភាពល្អ។
ក្រៅពីការរត់ដើម្បីសុខភាព ក្មេងៗទាំងអស់គ្នាក៏បានចូលរួមលេងហ្គេមសប្បាយៗនៅទីតាំងពិភពកម្សាន្តកុមារ KUN យ៉ាងសប្បាយរីករាយ។ លើសពីនេះទៀត ជាមួយនឹងវត្តមានរបស់ក្ដាររំអិលយក្ស KUN KUN Jelly Giant Slide ដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា បានទាក់ទាញក្មេងៗនិងអ្នកគ្រប់គ្នាឱ្យចូលលេងកម្សាន្តយ៉ាងច្រើនកុះករ ធ្វើឱ្យបរិយាកាសនៃកម្មវិធីកាន់តែមានភាពសប្បាយរីករាយ និងរស់រវើក។
នៅក្នុងថ្ងៃនោះផងដែរ កុមារាកុមារីទាំងអស់គ្នាក៏ទទួលបានឱកាសភ្លក់រសជាតិផលិតផលទឹកដោះគោ KUN ដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទរួមមាន ទឹកដោះគោ KUN Plus Juice ទឹកដោះគោ KUN Malt Jelly និងផលិតផលពិសេសមួយទៀតនោះគឺ ទឹកដោះគោស្រស់ KUN Fresh Milk ដែលជាផលិតផលថ្មីរបស់ KUN ។ យើងឃើញថា ក្មេងៗពិតជាចូលចិត្តរសជាតិទឹកដោះគោស្រស់ KUN Fresh Milk ខ្លាំងមែនទែន។
សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាអនុស្សាវរីយ៍ដ៏គួរឱ្យចង់ចាំសម្រាប់កុមារ និងអ្នកចូលរួមទាំងអស់គ្នា។ កាន់តែពិសេសទៀតនោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ ក្ដាររំអិលយក្ស KUN KUN Jelly Giant Slide ក៏នឹងបង្ហាញវត្តមាននៅលើទឹកដីខេត្តសៀមរាបក្នុងកម្មវិធី អង្គរសង្ក្រាន្ត ផងដែរ។ ដូច្នេះ លោកប៉ាអ្នកម៉ាក់កុំភ្លេចនាំកូនៗជាទីស្រលាញ់របស់អ្នកចូលលេងកម្សាន្ត ដើម្បីបង្កើតអនុស្សាវរីយ៍ពោរពេញដោយក្ដីស្រលាញ់ និងរីករាយជាមួយ KUN ។