អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅ OH!SOME ជាមួយនឹងការបញ្ចុះតម្លៃទំនិញដ៏អស្ចារ្យ
- 2025-04-11 03:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅ OH!SOME ជាមួយនឹងការបញ្ចុះតម្លៃទំនិញដ៏អស្ចារ្យ
ចន្លោះមិនឃើញ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខិតជិតមកដល់ក្នុងពេលខាងមុខនេះ OH!SOME សាខា AEON Mean Chey ដែលជាហាងទំនិញលក់រាយដ៏ទាន់សម័យ នឹងធ្វើការផ្តល់ជូនពិសេស ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 30% លើផលិតផលលក់ដាច់បំផុត និងការទិញមួយថែមមួយលើផលិតផលដែលបានកំណត់។
ដោយមានការផ្តល់ជូនលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលថែរក្សាខ្លួន ថែមទាំងកាបូបស្ពាយ និងដបទឹកដែលសុទ្ធសឹងតែជាសម្ភារៈចាំបាច់សម្រាប់ការធ្វើដំណើរផងដែរ។ លើសពីនេះទៅទៀត សូមកុំខកខាននូវផលិតផលដែលចូលរួមសហការជាមួយ Disney IP រួមមានគ្រឿងបន្លាស់និងរបាំងបិទភ្នែក Frozen និងមេដែកទូរទឹកកក Disney Tsum Tsum។
អ្នកតំណាង OH!SOME ម្នាក់និយាយថា "ពិធីបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់ យើងបានត្រៀមរួចជាស្រេចនូវកាំភ្លើងបាញ់ទឹក ឡេការពារកម្តៅថ្ងៃ ស្បែកជើងផ្ទាត់ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។" "OH!SOME នឹងបន្តពង្រឹងភាពសម្បូរនិងលក្ខណៈពិសេសរបស់ផលិតផល ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។"
ការផ្តល់ជូននេះមិនត្រឹមតែមាននៅក្នុងហាងផ្ទាល់ប៉ុណ្ណោះទេ អ្នកទាំងអស់គ្នាក៏អាចតាមដានគណនី Instagram ផ្លូវការ (@ohsome.kh) ដើម្បីមានឱកាសក្នុងការចូលរួមលេងហ្គេមផ្សេងៗ ដែលនឹងទទួលនូវកញ្ចប់កាដូរួមមាន វ៉ែនតាការពារពន្លឺថ្ងៃដ៏ទាន់សម័យ កាបូបស្ពាយ និងមួកដ៏ស្រស់ស្អាត ហើយកម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី 11 ខែមេសាខាងមុខនេះ។
ក្នុងនាមជាម៉ាកយីហោលក់រាយបែប One-Stop ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍ OH!SOMEប្តេជ្ញាបង្កើតនូវការរួមបញ្ចូលគ្នានូវភាពជាសកលជាមួយនឹងវប្បធម៌ក្នុងស្រុក ដើម្បីនាំមកនូវបទពិសោធន៍ទិញទំនិញដ៏ពិសេសសម្រាប់អតិថិជន។ ហាងបានប្រមូលផ្តុំនូវផលិតផលសហការណ៍ពី IPs លំដាប់កំពូលរបស់ពិភពលោក ដូចជាផលិតផលតួអង្គ Disney ដ៏ល្បីល្បាញ ផលិតផលថែរក្សាសម្រស់ដ៏ពេញនិយមរបស់កូរ៉េ សម្ភារៈការិយាល័យរបស់ជប៉ុន និង អាហារសម្រន់និងភេសជ្ជៈនាំចូលពីជុំវិញពិភពលោក ដែលបំពេញនូវតម្រូវការ "One-Stop" សម្រាប់ការទិញទំនិញពិសេសៗពីជុំវិញពិភពលោក។
គិតត្រឹមចុងខែមីនា OH!SOME បានពង្រីកខ្លួនច្រើនជាង 110ហាង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ម៉ាកយីហោនេះបានមកដល់ប្រទេសកម្ពុជានៅក្នុងខែធ្នូឆ្នាំ២០២៤ ហើយបានក្លាយជាគោលដៅពាណិជ្ជកម្មដ៏ពេញនិយមនៅក្នុងតំបន់យ៉ាងឆាប់រហ័ស។ ហាងទី២របស់ OH!SOME នឹងធ្វើការបើកដំណើរការនៅក្រុងភ្នំពេញ ក្នុងខែមិថុនាខាងមុខនេះ ដោយរួមទាំងតំបន់កម្សាន្ត FuniFun! ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនក៏នឹងបើកដំណើរការក្នុងពេលជាមួយគ្នានេះផងដែរ។
អាសយដ្ឋានហាង៖ ផ្សារទំនើប ÆON Mall Mean Chey ជាន់ទី១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានគណនី Instagram ផ្លូវការរបស់ OH!SOME៖ @ohsome.kh
ទំនាក់ទំនងសារព័ត៌មាន៖
ផ្នែកទំនាក់ទំនងសាធារណៈ OH!SOME
អ៊ីមែល៖ pr@blueorigin.cn