Ruben Amorim គិត​ថា​អ្នក​គាំទ្រ​​បាន​ចាក​ចេញ​ពី​កីឡដ្ឋាន​​ពេល​ Lyon នាំមុខ​៤-២​

  • 2025-04-18 00:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​​លោក Ruben Amorim យល់​ថា​ក្រុម​អ្នក​គាំទ្រ​បាន​ចាក​ចេញ​ពី Old trafford អស់​ទៅ​ហើយ​នៅ​ពេល​ដែល​​ Lyon កំពុង​នាំ​មុខ​៤-២។ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Europa League ជើង​ទី​២​កា​ល​ពី​យប់​​មិញ​នេះ​។

​ដូច​គេ​ថា​កា​រ​ប្រកួត​មិនទាន់​ចប់​កុំ​ទាន់​អស់​សង្ឃឹម ជាក់​ស្ដែង​កា​រប្រកួត​រវាង​​បិសាច​ក្រហម Manchester United និង Lyon នេះ​ឯង​​​បន្ទាប់​​ពី​ចប់​៩០​​នាទី​២-២។ ក៏​ឈាន​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ក្នុង​ម៉ោង​បន្ថែម​នោះ​បិសាច​ក្រហម​ត្រូវ​បាន​​ក្រុម​ភ្ញៀវ​នាំ​មុខ​៤-២ ​នៅ​នាទី​ទី​១០៩​ តែ​យ៉ាង​ណា​ពេល​​វេលា​នៅ​សល់​​ជាង​១០​នាទី​ប៉ុណ្ណោះ​ម្ចាស់​ផ្ទះ​អាច​វាយ​បក​បាន​៣​គ្រាប់​មក​វិញ​ភ្លាម​ៗ​ដើម្បី​យក​ឈ្នះ​៥-៤។

ក្នុង​ជ័យជម្នះ​នេះ​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​យល់​ថា អ្នក​គាំទ្រ​ខ្លួន​បាន​ឈប់​គាំទ្រ​​​ និង​ចាក​ចេញ​ពី​​កីឡដ្ឋាន​ទៅ​ផ្ទះ​អស់​​ទៅ​ហើយ​ ព្រោះ​តែ​លទ្ធផល​ត្រូវ​បាន​គេ​​នាំ​មុខ​ដល់​ទៅ​២​គ្រាប់​ខណៈ​​ពេលវេលា​នៅ​ដល់​ត្រឹម​១០​នាទី​ជាង​។ តែ​បាល់ទាត់​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើ​ត​ឡើង​៕ ​

មួយ ហ៊ា

អត្ថបទពេញនិយម