វចនានុក្រមភាសាខ្មែរមកកាន់ទីផ្សារជាថ្មី ក្នុងបុព្វហេតុ ប្រវត្តិសាស្ត្រជាតិ

  • 2025-04-24 06:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វចនានុក្រមខ្មែរ បោះពុម្ពជាលើកទី២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងត្រូវដាក់លក់ក្នុងតម្លៃ ១៤៤៥០០រៀល ឬស្មើ ៣៦ដុល្លារ ហើយកាន់តែពិសេសទៅទៀត គឺចំណូលពីការលក់ នឹងត្រូវយកទៅបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រខ្មែរ ពីសម័យឧដុង្គ រហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា វចនានុក្រមខ្មែរ ឆ្នាំ២០២២ បានបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងឆ្នាំ២០២៣ ដោយឡែកការដាក់លក់សម្រាប់បច្ចុប្បន្ន ដោយមានសំណូមពរពីមហាជន និងតម្រូវការចាំបាច់។

ក្នុងឱកាសដាក់លក់និងបោះពុម្ពផ្សាយនេះ ក៏មានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន១០០០ក្បាល និងមានការឧបត្ថម្ភពីរដ្ឋមន្ត្រីមកក្រសួងធំៗជាច្រើនរូបផងដែរ។

សម្រាប់សាធារណជនដែលមានបំណងជាវវចនានុក្រមខ្មែរ បោះពុម្ពជាលើកទី២ សូមទាក់ទងតាម៖

សម្រាប់ការប្រើប្រាស់ជាកម្មវិធីលើស្មាតហ្វូន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី