“កំណើតអរូប” ខ្សែភាពយន្តខ្មែរ បានបង្កើតប្រវត្ដិសាស្ដ្រថ្មីលើទឹកដីបរទេស
- 2025-04-24 09:13:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“កំណើតអរូប” ខ្សែភាពយន្តខ្មែរ បានបង្កើតប្រវត្ដិសាស្ដ្រថ្មីលើទឹកដីបរទេស
ចន្លោះមិនឃើញ
ជាជំហានប្រវត្តិសាស្ត្រសម្រាប់វិស័យភាពយន្តកម្ពុជា ដោយខ្សែភាពយន្តខ្មែរបែបរន្ធត់ព្រឺព្រួច ក្រោមចំណងជើង “កំណើតអរូប” (The Ritual Black Nun) របស់ផលិតកម្ម Wonder Film Entertainment កំពុងចេញផ្សាយជាផ្លូវការ នៅលើគេហទំព័រផ្លូវការរបស់ Amazon Prime Video ដែលមានសិទ្ធិចែកចាយភាពយន្តនៅក្នុងចក្រភពអង់គ្លេស (UK) និងទឹកដីសហអាមេរិកខាងជើង (North America)។
លោក សែម វិសាល អគ្គនាយកផលិតកម្ម Wonder Film Entertainment បានលើកឡើងថា កំណើតអរូប មិនមែនគ្រាន់តែជាខ្សែភាពយន្តមួយប៉ុណ្ណោះទេ តែជាការបង្ហាញពីសមត្ថភាពវប្បធម៌ខ្មែរ ក្នុងការបញ្ចេញសារតាមរយៈសិល្បៈជាសកល។ Prime Video គឺជាវេទិកាដែលអាចបង្ហាញពីភាពអស្ចារ្យនៃសិល្បៈខ្មែរឱ្យប្រជាជននៅជុំវិញពិភពលោកបានទស្សនា និងឈ្វែងយល់។
ចាប់ពីពេលនេះតទៅ បងប្អូនខ្មែរដែលកំពុងរស់នៅនៅចក្រភពអង់គ្លេស (UK), សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ North America អាចទស្សនាខ្សែភាពយន្ត «កំណើតអរូប» (The Ritual Black Nun) ដែលផលិតដោយសា្នដៃកូនខ្មែរដោយផ្ទាល់បាន តាមរយៈគេហទំព័រ Prime Video។ មុនឈានដល់ការចេញផ្សាយជាផ្លូវការលើគេហទំព័រ Amazon Prime Video នាពេលនេះ ខ្សែភាពយន្តរឿង “កំណើតអរូប” ទទួលបានការទ្រយ៉ាងខ្លាំងសម្រាប់ការចាក់បញ្ចាំងក្នុងប្រទេសកម្ពុជានៅអំឡុងខែមេសា ឆ្នាំ ២០២៣។
លើសពីនេះ “កំណើតអរូប” ក៏ត្រូវបាននាំយកទៅចាក់បញ្ចាំងនៅប្រទេសថៃ ឡាវ និង១៥ ប្រទេសធំៗផ្សេងទៀតក្នុងតំបន់អាស៊ី និងប៉ែកអឺរ៉ុប រួមទាំង មាននៅលើ platform online ធំៗជិត ២០០ ប្រទេសទៀតផង៕