កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសអាស៊ានរឿងបញ្ជូនទ័ពរក្សាសន្ដិសុខក្រោមឆ័ត្រ UN
- 2025-08-19 03:35:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសអាស៊ានរឿងបញ្ជូនទ័ពរក្សាសន្ដិសុខក្រោមឆ័ត្រ UN
ចន្លោះមិនឃើញ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានកោតសរសើរកម្ពុជា ចំពោះស្មារតីចូលរួមរក្សាសន្ដិសុខពិភពលោក។ កម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនជាង ៩,០០០នាក់ ទៅកាន់ប្រទេសកំពុងញាំញីដោយភ្លើងសង្គ្រាម ដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឯកអគ្គរដ្ឋទូតរូបនេះ និយាយថា សូមសម្ដែងគារវកិច្ចដល់កម្ពុជាដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩,១៩៩ នាក់ទៅកាន់ប្រទេសផ្សេងៗ។ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោមប្រទេសចំនួន ១១៩ ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសអាស៊ានផងដែរ។
ក្រោមស្មារតីតែមួយ ដើម្បីពិភពលោកទទួលបានសុខសន្ដិភាព ប្រទេសឥណ្ឌូណេស៊ី បានឈរនៅលេខរៀងទី១ ដែលជាប្រទេសបានបញ្ជូនទ័ពទៅច្រើនជាងគេក្នុងបណ្ដាប្រទេសអាស៊ាន។ ដោយឡែកកម្ពុជា ដែលជាប្រទេសឈរនៅលេខរៀងទី៣ ក៏បានបន្ដប្ដេជ្ញាចិត្ដខ្ពស់ក្នុងការចូលរួមជាមួយពិភពលោក ដោយកងកម្លាំងរបស់ខ្លួនភាគច្រើនត្រូវបានបញ្ជូនទៅកាន់ប្រទេស ហ្សកដង់ខាងជើង អាហ្វ្រិកកណ្ដាល និងម៉ាលីជាដើម៕