ទឹកចិត្ដស្រឡាញ់ជាតិ កងទ័ព និងទឹកដី! សាយ សៀរ៉ា ប្រឹងអស់លទ្ធភាព ដើម្បីជ្រោមជ្រែងវីរៈកងទ័ពជួរមុខ
- 2025-08-20 10:03:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្ដស្រឡាញ់ជាតិ កងទ័ព និងទឹកដី! សាយ សៀរ៉ា ប្រឹងអស់លទ្ធភាព ដើម្បីជ្រោមជ្រែងវីរៈកងទ័ពជួរមុខ
ចន្លោះមិនឃើញ
តារាចម្រៀង និងជាពិធីករនៅតែរក្សាបានប្រជាប្រិយភាពក្នុងរង្វង់សិល្បៈ សាយ សៀរ៉ា នឹងផ្ដល់ជំនួសប្បុរសធម៌ដល់វីរៈកងទ័រជួរមុខម្នាក់ និងមិត្ដរួមអាវុធចំនួន ៣នាក់ផ្សេងទៀតដែលម៉ូតូពួកគាត់ត្រូវភ្លើងឆេះហ្មត់បណ្ដាលពីគ្រាប់ផ្លោងរបស់ទាហានថៃកន្លងទៅ។
លោក សាយ សៀរ៉ា បានបង្ហាញអារម្មណ៍ក្ដុកក្ដួល តាមរយៈនៅរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ ថា លោកខ្លោចចិត្ដនឹងពាក្យសម្ដីរបស់វីរៈកងទ័ពម្នាក់ដែលនិយាយថា ខ្លួនកំពុងរវល់កាន់អាវុធបាញ់ខ្មាំង ស្រាប់តែទទួលដំណឹងភរិយាដែលភៀសខ្លួនទីកាន់ទីតាំងមានសុវត្ថិភាពនោះត្រូវគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ។ ចំណែកម៉ូតូភ្ជាប់រ៉ឺម៉កមួយគ្រឿងដែលទុកគ្រាន់សម្រាប់ដឹកអីវ៉ាន់ ត្រូវអណ្ដាតភ្លើងឆាប់ឆេះអស់នៅសល់តែគ្រោងដែក។
រូបភាពមួយទៀតដែលធ្វើឲ្យលោកអាណិតវីរៈកងទ័ពជួរមុខ គឺបងៗកងទ័ពខ្មែរមួយក្រុមបានយកកំសៀវដាំទឹក ទៅដាំបាយ ដើម្បីហូប។ ករណីនេះលោកក៏បានជួយហើយដែរ ដោយចំណាយទឹកប្រាក់ជិត ២០០ដុល្លារ ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនពួកគាត់ ជំនួសការទិញឆ្នាំងសម្រាប់ដាំបាយ ដោយសារពួកគាត់ប្រាប់ថាពេលនេះពួកគាត់ទទួលបានជំនួយជាឆ្នាំងហើយ ហើយចង់ប្ដូរទៅជាជំនួយអ្វីផ្សេងវិញ។ ដូច្នេះហើយទើបលោក ធ្វើទៅតាមសំណូមពររបស់ពួកគាត់ ក្នុងស្ថានភាពដ៏ចាំបាច់មួយនេះ។
ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃបើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជា កងទ័ពខ្មែរទាំងជួរមុខ និងជួរក្រោយបានស្រាក់ដៃគ្នាល្អណាស់។ ដោយកងទ័ពជួរក្រោយសំដៅដល់សប្បុរសជន និងស្ថាប័នពាក់ព័ន្ធជាច្រើន បានធ្វើជាស្ពានចម្លងជំនួយនានាទៅដល់ដៃបងៗវីរៈកងទ័ពជួរមុខជាហូរហែ។ សម្រាប់តារាៗ ជាពិសេសតារាប្រុស សាយ សៀរ៉ា ក៏សស្រាក់សស្រាំលើរឿងនេះដែរ។
ក្រៅពីកៀរគជំនួយសប្បុរសជន លោកក៏ចំណាយកម្លាំង និងធនធានផ្ទាល់ខ្លួនជាច្រើនដែរ ដើម្បីជួយដល់កងទ័ពជួរមុខ។ អស់រយៈពេលជិត ១ខែ ហើយក្រោយបទឈប់បាញ់ ហើយត្រូវភាគីទាំងពីលែងប្រើអាវុធ ឬគ្រាប់ផ្លោង ប៉ុន្ដែព្យនកម្ម ឬផលប៉ះពាល់់កើតចេញពីអំពើឈ្លានពានរបស់ថៃ បានបន្សល់ទុកនូវការឈឺចាប់ មនុស្ស របួស ស្លាប់ និងបង្ករការខួចខាតទ្រព្យសម្បត្ដិច្រើន៕