សាលាអន្តរជាតិកាណាដាភំ្នពេញកំពុងបើកដំណើរការកម្មវិធីអាហារូបករណ៍ថី្មមួយ ដើមី្បបង្កើនឱកាសចូលសិក្សាកុ្នងកម្មវិធីអប់រំដែលមានគុណភាពខ្ពស់ នៅប្រទេសកមុ្ពជា
- 2026-01-29 03:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាអន្តរជាតិកាណាដាភំ្នពេញកំពុងបើកដំណើរការកម្មវិធីអាហារូបករណ៍ថី្មមួយ ដើមី្បបង្កើនឱកាសចូលសិក្សាកុ្នងកម្មវិធីអប់រំដែលមានគុណភាពខ្ពស់ នៅប្រទេសកមុ្ពជា
ចន្លោះមិនឃើញ
ភំ្នពេញ កមុ្ពជា - សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) បានផ្តួចផ្តើមកម្មវិធីអាហារូបករណ៍សម្រាប់សិស្សានុសិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីបង្កើនឱកាសចូលសិក្សាក្នុងកម្មវិធីអប់រំដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិ ។ កម្មវិធីអាហារូបករណ៍នេះបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់សិស្សពូកែបានបញ្ចេញនូវសក្តានុពលនៃចំណេះរបស់ពួកគេឱ្យស្របតាមគុណតម្លៃរបស់សាលា CIS តាមរយៈការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ។
កម្មវិធីអាហារូបករណ៍ «CIS Admissions Scholarship» គឺផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលត្រៀមចូលសិក្សាថ្នាក់ទី ៧-១១ និងមានវ័យចាប់ពី ១២-១៦ ឆ្នាំ ។ ការគាំទ្រផ្នែកហិរញ្ញាវត្ថុរួមមាន ៖ ការផ្តល់អាហារូបករណ៍មួយផ្នែកស្មើនឹង ៥០% នៃថ្លៃសិក្សា រួមបញ្ចូលថ្លៃ ដាក់ពាក្យ ចុះឈ្មោះ ថ្លៃបរិក្ខារប្រចាំឆ្នាំ រហូតដល់កម្មវិធីអាហារូបករណ៍ពេញលេញ ១០០% «Empowering Scholarship» លើសិស្ស ១នាក់ ជារៀងរាល់ឆ្នាំ ។ បន្ថែមពីលើការគាំទ្រផ្នែកហិរញ្ញវត្ថុ សិស្សដែលទទួលបានអាហារូបករណ៍នឹងទទួលបានការណែនាំយកចិត្តទុកដាក់ ទៅលើដំណើរការសិក្សា និងសុខុមាលភាពរបស់ពួកគេផងដែរ ។
អាហារូបករណ៍សាលា CIS មានការប្រកួតប្រជែងខ្ពស់ និងត្រូវបានផ្ដល់ជូននៅពេលចុះឈ្មោះចូលរៀនតែប៉ុណ្ណោះ ។ ការដាក់ពាក្យនឹងត្រូវត្រួតពិនិត្យជាបន្តបន្ទាប់ ហើយត្រូវបានផ្ដល់ជូនអាស្រ័យលើលក្ខខណ្ឌអាហារូបករណ៍ដែលមាន ។ សិស្សានុសិស្សដែលអាចបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការចូលសិក្សា និងលក្ខណៈវិនិច្ឆ័យនៃអាហារូបកណ៍នឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចសម្ភាសន៍ដែលជាផ្នែកមួយនៃដំណើរការជ្រើសរើសបេក្ខជន ។
លោកស្រី លៀ ឌូស្ហិនស្គី នាយិកាសាលា CIS បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការណែនាំនូវកម្មវិធីអាហារូបករណ៍ដែលអាចផ្តល់ឱកាសដល់សិស្សានុសិស្សពូកែៗ ព្រមទាំងអាចផ្តល់ជូននូវមាគ៌ាដ៏ថ្មីមួយដល់ពួកគេ ឆ្ពោះទៅកាន់ការអប់រំប្រកបដោយគុណភាព និងស្តង់ដាខ្ពស់ ព្រមទាំងគ្រឿងបរិក្ខារសិក្សាលំដាប់ពិភពលោកដែលមាននៅសាលា CIS» ។ «គំនិតផ្តួចផ្ដើមនេះ គឺស្របគ្នាទៅនឹងការប្ដេជ្ញាចិត្តរបស់យើងចំពោះការពង្រឹងគុណភាពពលរដ្ឋសកល ព្រមទាំងផ្តល់ជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ដំណើរការក្នុងការផ្តល់ដល់សិស្សានុសិស្សជាច្រើនទៀតនូវចំណេះដឹង បំណិន និងគុណតម្លៃដែលពួកគេត្រូវការ ដើម្បីរីកចម្រើនក្នុងពិភពលោកដែលមានទំនាក់ទំនង និងវិវត្តឥតឈប់ឈរនេះ»។
បច្ចុប្បន្នសាលា CIS កំពុងបម្រើសេវាអប់រំទៅកាន់សិស្សានុសិស្សប្រមាណ ១០០០ នាក់ ចាប់ពីថ្នាក់ទារកដ្ឋានដល់ថ្នាក់វិទ្យាល័យ ។ សាលា CIS ផ្ដល់ជូននូវកម្មវិធីសិក្សាដែលមានការទទួលស្គាល់ស្ដង់ដាអន្តរជាតិ រួមទាំងកម្មវិធីសិក្សា Alberta (ប្រទេសកាណាដា) និងកម្មវិធី សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិថ្នាក់វិទ្យាល័យ (IBDP) ។ តាមរយៈដំណើរសិក្សាដើម្បីទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាជាច្រើនជម្រើស អ្នកអប់រំដែលមានសមត្ថភាពខ្ពស់ ស្តង់ដាសិក្សាតឹងរឹង ព្រមទាំងកម្មវិធីឯកទេសផ្សេងៗទៀត សាលា CIS អាចឱ្យ សិស្សានុសិស្សបន្តស្វែងរកចំណុចខ្លាំង ចំណង់ចំណូលចិត្ត និងគោលដៅបន្តទៅសាកលវិទ្យាល័យ និងអាជីពនាពេលអនាគតរបស់ពួកគេ ។ ក្រុមគ្រួសារដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសុំអាហារូបករណ៍អាចស្វែងយល់បន្ថែមអំពីលក្ខណៈវិនិច្ឆ័យ ដើម្បីទទួលបានអាហារូបករណ៍ ដំណើរការដាក់ពាក្យសុំ និងកក់ដំណើរទស្សនកិច្ច នៅលើគេហទំព័រសាលា CIS ឬទាក់ទងមកកាន់ក្រុមការងារផ្នែកទទួលចុះឈ្មោះចូលរៀនបាន ។
មធ្យោបាយទំនាក់ទំនង
Canadian International School of Phnom Penh
គេហទំព័រ ៖ https://www.cisp.edu.kh/admissions/scholarships
ទូរសព្ទដៃ៖ (Telegram & WhatsApp) ៖ +855 61 666 780
អ៉ីមែល ៖ admissions@cisp.edu.kh
អំពីសាលា CIS
សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) គឺជាសាលា IB លំដាប់ពិភពលោកដែលផ្តល់ជូនកម្មវិធីអប់រំដល់សិស្សានុសិស្សចាប់ពីថ្នាក់ទារកដ្ឋាន ដល់ថ្នាក់ទី ១២ ជាមួយនឹងសាខាពីរស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ។ នៅសាលា CIS យើងសហការគ្នាដើម្បីបង្កើតបរិយាកាសដ៏សម្បូរបែបដែលសិស្សានុសិស្សគ្រប់រូបត្រូវបានចូលរួម ដើម្បីក្លាយជាពលរដ្ឋសកលដែលប្រកបដោយសមត្ថភាព ការយកចិត្តទុកដាក់ និងភាពអង់អាច៕