សេម តារា​ចម្រៀង​ប្រុស​ស្អាត​របស់ Bigman លេច​ធ្លោ​ក្នុង​រឿង "ឡូយ​៩"

  • 2014-11-28 17:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ក្នុង​អាជីព​ចម្រៀង លោក សេម តារា​ចម្រៀង​ប្រុស​ស្អាត​របស់​ផលិតកម្ម Bigman បាន​ឈាន​មក​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​សម្ដែង​ភាពយន្ត​ទៀត​ក្នុង​រឿង "ស្នេហ៍​៩"។

 

“ស្នេហ៍​៩" គឺ​ជា​វគ្គ​បន្ទាប់​របស់​ភាពយន្ត​ខ្នាត​ខ្លី "វិថី​ដែល​ត្រូវ​ដើរ" របស់​កម្មវិធី "ឡូយ​៩"។ ទាំង "វិថី​ដែល​ត្រូវ​ដើរ" និង “ស្នេហ៍​៩" ដែល​ទើប​ចាក់​បញ្ចាំង​ចប់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ថ្មីៗ។ សេម ត្រូវ​បាន​គេ​ស្គាល់​ជា​តួ​ឈ្មោះ "ឆាលី"។ សេម ប្រាប់​ថា បន្ទាប់​ពី​ចប់​ការ​សម្ដែង​ភាពយន្ត​លើក​ទី​១​នេះ រូប​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន។

 សេម(អាវ​ស្វាយ)​ក្នុង​ឈុត​នៃ​រឿង "ស្នេហ៍​៩"

“និយាយ​ទៅ​សប្បាយ​ចិត្ត​ដែរ បន្ទាប់​សម្ដែង​១​រឿង​មក មាន​គេ​ស្គាល់​ច្រើន ហើយ​ក៏​មាន​ផលិតកម្ម​ផ្សេង​ៗ​ទាក់​ទង​ច្រើន​ដែរ​បង ប៉ុន្តែ​អត់​ទាន់​អូខេ​ជាមួយ​ណា​មួយ​ទេ"។

 

 

ចំពោះ​ហេតុផល​មិន​ទាន់​ទទួល​យក​សំណើ​ខាង​ណា​មួយ សេម ប្រាប់​ថា ដោយ​សារ​ទី​១ លោក​ជាប់​មមាញឹក លោក​ជា​តារា​ជាប់​កុងត្រា​របស់ Bigman ដែល​មុន​ធ្វើ​អ្វី​ៗត្រូវ​ពិភាក្សា​គ្នា​ជា​មុន។ យ៉ាង​ណា តារា​ចម្រៀង​មាន​កំណើត​កើត​ជា​នៅ​រាជធានី​រូប​នេះ ក៏​ត្រៀម​សម្រាប់​ការ​សម្ដែង​ក្នុង​រឿង "ស្នេហ៍​៩" វគ្គ​បន្ទាប់​ទៀត​ដែរ។ "ខាង​អ្នក​ដឹក​នាំ​ប្រាប់​ថា អាច​មាន​វគ្គ​បន្ត​ទៀត អីចឹង​ខ្ញុំ​ក៏​អាច​សម្ដែង​បន្ត​ទៀត​ដែរ"៕

 

មុន​ហក់​មក​សម្ដែង​ភាពយន្ត សេម បាន​ធ្វើ​ឲ្យ​មាន​គេ​ស្គាល់​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន បន្ទាប់​ពី​ហក់​ចូល​មក Bigman ក្នុង​ឆ្នាំ ២០១០។ បទ​ទាំង​នោះ​មាន "ត្រឹម​បារម្ភ" ដែល​ជា​បទ​ល្បី​ដំបូង​របស់​លោក។ បន្ត​មក​ទៀត​មាន​បទ "កុំ​ព្រោះ​តែ​គេ" “ដក​ដង្ហើម​ដើម្បី​ស្រឡាញ់​អូន" និង​បទ "ចង់​មាន​សង្សារ​ស្អាត​ដូច​អូន" ជា​ដើម។

 

ក្រឡេក​ទៅ​មើល​ដំណើរ​ចូល​សិល្បៈ​របស់​យុវជន​មាន​វ័យ ២៦​ឆ្នាំ​នេះ​វិញ គឺ​គេ​ជា​អតីត​ជយលាភី​លេខ​១​ក្នុង​ការ​ប្រឡង​ចម្រៀង​របស់​កម្មវិធី "យុវ​តារា" ទូរទស្សន៍​បាយ័ន​នា​ឆ្នាំ ២០០៨។ បន្ទាប់​ពី​ជាប់​ជយលាភី សេម បាន​ធ្វើ​ជា​តារា​ចម្រៀង​របស់​ទូរទស្សន៍​មួយ​នេះ ថត​សំនៀង​សម្រាប់​ចាក់​ក្នុង​រឿង​ភាគ​កូរ៉េ ក្នុង​នោះ​មាន​ដូច​ជា​បទ "ស្រឡាញ់​អូន​លើស​១០០០​ដង" ជា​ដើម។

 

បន្ត​មក​ក្នុង​ឆ្នាំ​២០១០ ទើប​លោក​ត្រូវ​ផលិតកម្ម Bigman ហៅ​ឲ្យ​ចូល​ធ្វើ​ជា​តារា​ចម្រៀង​របស់​គេ​តែ​ម្ដង បន្ទាប់​ពី​ឃើញ​សមត្ថភាព និង​ទឹក​ដម​សំនៀង​របស់​លោក សម្ដែង​លើ​ឆាក​តន្ត្រី​អាស៊ី​អាគ្នេយ៍។

 

លោក ប៊ី អ្នក​គ្រប់​គ្រង​របស់ សេម ឲ្យ​ដឹង​ថា ​តារា​ចម្រៀង​រូប​នេះ​មាន​ទឹក​ដម​សំនៀង​ច្បាស់​ល្អ និង​មាន​លក្ខណៈ​ប្លែក​ពី​គេ។ នៅ​ឆ្នាំ ២០១៥​ខាង​មុខ​នេះ លោក​បាន​ត្រៀម​បទ​មួយ​ចំនួន​រួច​ហើយ​សុទ្ធ​ជា​បទ​ញាក់​ដើម្បី​ជំរុញ សេម ឲ្យ​កាន់​តែ​ល្បី៕

 

អត្ថបទ៖ ទារិកា

 

 

អត្ថបទថ្មី