Eromito សណ្ឋាគារ​​បែប​បុរាណ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍

  • 2014-11-29 17:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ Eromito គឺ​ជា​សណ្ឋាគារ​ស្តង់ដារ​បែប​បុរាណ​មួយ ស្ថិត​នៅ​ឃុំ Parrano ខេត្ត Terni ប្រទេស​អ៊ីតាលី។ សណ្ឋាគារ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ដ៏​ពិសេស​មួយ​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់ និង​បរិយាកាស​ប្លែក​តាម​លក្ខណៈ​ធម្មជាតិ រួម​នឹង​សំណង់​បែប​បុរាណ ដោយ​នៅ​ទី​នោះ​មិន​មាន ទូទឹកកក ទូរទស្សន៍ ទូរសព្ទ ឬ​ម៉ាស៊ីន​ត្រជាក់​អ្វី​ឡើយ គឺ​មាន​ម៉ាស៊ីន​កម្ដៅ​សម្រាប់​រដូវ​រងា។

 

សម្ភារ​ប្រើប្រាស់​ភាគ​ច្រើន​រួម​ទាំង​កម្រាល​គេង និង​ស្រោម​ខ្នើយ​សុទ្ធ​ជា​របស់​ធ្វើ​ដោយដៃ ហើយ​ទី​កន្លែង​ដែល​មាន​សម្ភារៈ​ទំនើប​គឺ​មាន​តែ​បន្ទប់​ទឹក​តែ​មួយ​គត់។ ភ្លើង​អគ្គិសនី​មាន​នៅ​កន្លែង​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​យប់​បន្ទប់​គេង​របស់​ភ្ញៀវ​នឹង​ត្រូវ​បំភ្លឺ​ដោយ​ពន្លឺ​ភ្លើង​ទៀន។ ​​​

សម្រាប់​ម្ហូប​អាហារ​នៅ​ទី​នោះ​ភាគ​ច្រើន​គឺ​ម្ហូប​បួស​បែប​ធម្មជាតិ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ នៅ​ជុំវិញ​សណ្ឋាគារ​គឺ​ជា​តំបន់​ព្រៃ​អភិរក្ស​ទំហំ ៣០០០ហិកតា ដែល​សក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​លំហែ​អារម្មណ៍​ក្នុង​បរិយាកាស​ធម្មជាតិ។

 

តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​គឺ​ចាប់​ពី ២២០​ដុល្លារ​ឡើង​ទៅ។ ទស្សនា​ទិដ្ឋភាព​នៅ​សណ្ឋាគារ Eromito៖

 

 
 
 
 
 
 
 
 
 
 
 
 
 

 អានអត្ថបទ៖ ៥​​កន្លែង​​​ស្អាតៗ​​លើ​​កោះ​​បាលី​ ទេសចរ​​មិន​ងាយ​​​មើល​​រំលង​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ Uniq Hotels
អត្ថបទពេញនិយម