Clan ដែល​ទទួល​បាន​កៅអី​ទៅ​ប្រកួត​នៅ​ចិន​ពី Team Challenge គឺ...

  • 2014-12-01 18:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ផ្ដល់​ឱកាស​ឲ្យ Clan នីមួយៗ​ក្នុង​សេវា​កម្សាន្ត AK ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​សន្សំ​ពិន្ទុ League ប្រចាំ​សប្ដាហ៍​ទី ៤ នៃ​ខែ​វិច្ឆិកា ទីបំផុត​សេវា​កម្សាន្ត AK Online បាន​រក​ឃើញ Clan ខ្លាំង​ដែល​មាន​ទាំង​សមត្ថភាព និង​ការ​សហការ​គ្នា​ក្នុង​ក្រុម​ក្នុង​ការ​ធ្វើ​ជា​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ MATIC 2015 នៅ​ប្រទេស​ចិន​ហើយ នោះ​គឺ Clan The Murderer។

 

 

អាន៖ ខ្វះ​អី​ជ័យជម្នះ ឲ្យ​តែ​ព្យាយាម​ហ្វឹកហាត់

 

 

 

 

ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ សមាជិក Clan The Murderer ស្ទើរតែ​គ្រប់រូប​បាន​ខំ​ប្រឹងប្រែង​ស្ទុះស្ទា​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​កុង Clan សន្សំ​ពិន្ទុ league មែនទែន ដោយ​មួយ​ថ្ងៃៗ​បន្ទប់​ប្រយុទ្ធ​ក្នុង Team Challenge របស់ Clan The Murderer មាន​មិន​តិច​ជាង ១០ បន្ទប់​ឡើយ។ ជា​លទ្ធផល ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ Clan The Murderer អាច​រក​បាន​ពិន្ទុ League រហូត​ដល់​ទៅ ៦០.៧៦៤ តាម​ពី​ក្រោយ​យ៉ាង​ប្រកៀក​ដោយ Clan CriminalX ដែល​ជា Clan មាន​ប្រវត្តិ​ល្បី​ខាង Team Challenge ទទួល​បាន​លេខ ១ ស្ទើរតែ​រៀងរាល់​សប្ដាហ៍​ជាមួយ​នឹង​ពិន្ទុ ៣៥.៦៤៨។

 

 

 

 

សូម​ចូលរួម​ត្រេកអរ​ដល់ Clan The Murderer ដែល​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ MATIC 2015 នៅ​ឯ​ប្រទេស​ចិន ហើយ​ក៏​សូម​ចូលរួម​សោកស្ដាយ​ផង​ដែរ​ដល់ Clan ដទៃ​ទៀត ដែល​បាន​ប្រឹងប្រែង​ដែរ តែ​មិន​អាច​ចាប់​យក​ឱកាស​នេះ​បាន។ ការ​ព្យាយាម​របស់​អ្នក​កម្សាន្ត​គ្រប់រូប​នឹង​ចេញ​ជា​លទ្ធផល​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន ព្រោះ​ជ័យជម្នះ​តែងតែ​រត់​ទៅ​រក​អ្នក​ដែល​ព្យាយាម​ខំ​ប្រឹងប្រែង​ជានិច្ច។

 

 

 

 

ដូច្នេះ​សម្រាប់ Clan The Murderer សូម Captain Clanជ្រើសរើស​សមាជិក ៥ នាក់​សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ MATIC 2015 នៅ​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​នេះ រួច​ធ្វើ​ការ​ទំនាក់ទំនង​មកកាន់ Sabay តាម​រយៈ​ទួរសព្ទ​លេខ ០២៣ ៨៨ ៣០០០ ក្នុង​ម៉ោង​ធ្វើការ​អោយ​បាន​មុន​ម៉ោង ៤ ល្ងាច ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ ២០១៤។

 

 

អាន៖ NeverCare លេខ ២ ផ្កាប់​មុខ តែ​ប្រាក់​រង្វាន់​ពី E-Sports សរុប​ច្រើន​លើស​គេ

 

 

ប្រិយមិត្ត​គិត​ថា តើ Captain Clan The Murderer នឹង​ជ្រើសរើស​សមាជិក​រូប​ណា​ខ្លះ ឲ្យ​ទៅ​ប្រទេស​ចិន?

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី