ម៉ាឡេស៊ី និងសិង្ហបុរីរកបានជើងខ្លាំងតំណាងទៅចិន
- 2014-12-02 15:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី និងសិង្ហបុរីរកបានជើងខ្លាំងតំណាងទៅចិន
ចន្លោះមិនឃើញ
ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានរកឃើញជើងខ្លាំងសេវាកម្សាន្ត AK Online តំណាងប្រទេសទាំង ២ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ MATIC អន្តរជាតិ ២០១៥ នៅប្រទេសចិនដែរហើយម្សិលមិញនេះ ដោយក្នុងនោះក្រុម EDP RoG ទទួលបានចំណាត់ថ្នាក់លេខ ១ ខណៈម្ចាស់ការពារតំណែងជើងឯកប្រចាំប្រទេសម៉ាឡេស៊ី EDP Team AK ជាជើងឯករង, 17-Brother ទទួលបានចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ បានទៅលើក្រុម Team Emo។
អាន៖ Clan ដែលទទួលបានកៅអីទៅប្រកួតនៅចិនពី Team Challenge គឺ…
៤ ក្រុមខាងលើ គឺបានចេញមកពីការប្រកួតជម្រុះចម្រាញ់ពីព្រឹត្តិការណ៍ប្រកួត MATIC 2015 Malaysia Grand Final ដែលមានលក្ខណៈស្រដៀងគ្នាទៅហ្នឹងព្រឹត្តិការណ៍ប្រកួត CCC 2014 របស់កម្ពុជាយើងអីចឹងដែរ។ មុននឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសម៉ាឡេស៊ីឈានមកដល់ ប្រទេសម៉ាឡេស៊ីធ្លាប់បើកការប្រកួតជម្រុះ ២ ដងរួចទៅហើយ គឺ MATIC 2015 Malaysia Season 1 Finale និង MATIC 2015 Malaysia Season 2 Finale ដែលជើងខ្លាំង ១៦ ក្រុមចុងក្រោយនៃរដូវកាលទី ១ និងទី ២ សុទ្ធតែទទួលបានកៅអីមកប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ MATIC 2015 Malaysia Grand Final នេះ។
អាចថា វាជាសំណាងមួយសម្រាប់ក្រុម EDP Team AK ម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ដែលអាចបន្តធ្វើជាជើងខ្លាំងតំណាងប្រទេសម៉ាឡេស៊ីនៅឆ្នាំនេះទៀត ព្រោះក្រុម EDP Team AK បានទទួលបរាជ័យក្រោយថ្វីដៃក្រុម 17-Brother នៅវគ្គ ៤ ក្រុមចុងក្រោយនៃ Upper Bracket តែជាសំណាងល្អ ក្រុម EDP Team AK នៅមានឱកាសកែខ្លួន ប្រយុទ្ធសាងថ្វីដៃមកវិញនៅ Lower Bracket ដែលជាឱកាសចុងក្រោយ។
អាន៖ NeverCare លេខ ២ ផ្កាប់មុខ តែប្រាក់រង្វាន់ពី E-Sports សរុបច្រើនលើសគេ
ពេលចុះទៅដល់ Lower Bracket ក្រុម EDP Team AK បានរក្សាទម្រង់ប្រយុទ្ធបានយ៉ាងល្អ ដោយបានបំបាក់គូប្រកួតនៅក្នុងតារាង Lower Bracket រួមទាំងអាចសងសឹកយកជ័យជម្នះក្រុម 17-Brother នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ រហូតបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាលទ្ធផល ក្រុម EPD Team AK មិនអាចការពារតំណែងជើងឯក Malaysia Grand Final បានឡើយដោយត្រូវម្ចាស់ជើងឯកឆ្នាំថ្មីដែលជាមិត្តរួម Clan ក្រុម EDP RoG បំបាក់ក្នុងលទ្ធផល ៥ ទល់នឹង ៤។
ចង់ដឹងថាលទ្ធផលប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ MATIC 2015 Malasia Grand Final រន្ធត់យ៉ាងណា សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទ៖ ភីឆាយ ប្រភព៖ Challonge