YouWillKnow សន្យានាំពាន MATIC 2015
- 2014-12-02 21:32:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouWillKnow សន្យានាំពាន MATIC 2015
ចន្លោះមិនឃើញ
ទីបំផុត អតីតជើងខ្លាំងសេវាកម្សាន្ត AK Online ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ YouWillKnow នៅតែមានកៅអីទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ MATIC ២០១៥ នៅឯប្រទេសចិនដើមឆ្នាំ ២០១៥ ខាងមុខនេះ ទោះបីជាម្ចាស់ជយលាភីលេខ ៣ MATIC ២០១៤ ក្រុមនេះ ត្រូវបានមិត្តរួម Clan ទម្លាក់នៅវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួត CCC ភ្នំពេញ ២ សប្ដាហ៍មុនក៏ដោយ។
ការទទួលបានកៅអីទៅប្រកួតនៅចិនរបស់ YouWillKnow ឆ្នាំនេះ គឺកើតឡើងដោយសារពីការខិតខំប្រឹងប្រែងកុង Clan សន្សំពិន្ទុយ៉ាងស្វាហាប់របស់សមាជិក Clan The Murderer ទាំងមូលក្នុងសប្ដាហ៍ទី ៤ នៃខែវិច្ឆិកា ដែលជាសប្ដាហ៍ដ៏ពិសេសសម្រាប់ Clan នីមួយៗក្នុងការដណ្ដើមកៅអីទៅប្រកួតនៅប្រទេសចិន។ បន្ទាប់ពីដឹងថា Clan The Murderer មានពិន្ទុ League ច្រើនជាងគេ YaOun, Captain Clan The Murderer បានសម្រេចចិត្តជ្រើសយកសមាជិកក្រុម YouWillKnow ទាំង ៥ រូបឲ្យទៅប្រកួតនៅចិនតែម្ដង។
បន្ទាប់ពីទទួលដំណឹងថា YouWillKnow ទទួលបានកៅអីទៅប្រកួតនៅចិនដែរ សមាជិក YouWillKnow ទាំងមូលមានអារម្មណ៍សប្បាយរំភើប។
"ខុសពីអារម្មណ៍ពេលប្រកួតចាញ់លើកមុន គឺស្ដាយ តែអារម្មណ៍ពេលនេះ គឺពិតជារំភើបមែនទែនបង ដែលនៅតែអាចទទួលបានការទុកចិត្តពី Captain Clan និងសមាជិកមិត្តរួម Clan The Murderer ទាំងអស់"។
អាន៖ Clan ដែលទទួលបានកៅអីទៅប្រកួតនៅចិនពី Team Challenge គឺ…
ជាការតបស្នង ជាមួយនឹងទំនុកចិត្តដ៏ខ្ពស់ដែលសមាជិក Clan ទាំងមូលបានផ្ដល់ឲ្យ YouWillKnow, BlueX ប្រធានក្រុម YouWillKnow បានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងមិនធ្វើឲ្យ Clan The Murderer ទាំងមូលអស់សង្ឃឹមឡើយ ដោយពួកគេនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការដណ្ដើមយកពានរង្វាន់ MATIC 2015 ពីប្រទេសចិន យកមកបង្ហាញសមាជិក Clan The Murderer ទាំងអស់ឲ្យបានឃើញ និងប៉ះដោយផ្ទាល់ដូចជាពួកគេផងដែរ មិនខ្វល់ថាឧបសគ្គច្រើន ឬពិបាកយ៉ាងណាឡើយ។
អាន៖ NeverCare លេខ ២ ផ្កាប់មុខ តែប្រាក់រង្វាន់ពី E-Sports សរុបច្រើនលើសគេ
"ពិតជាអរគុណដល់ Captain Clan ក៏ដូចជាសមាជិក Clan ទាំងមូលណាស់ ដែលនៅតែមានទំនុកចិត្តលើក្រុម YouWillKnow ហើយបានព្យាយាមចំណាយពេលក្នុងការសន្សំពិន្ទុ League កុង Clan ដើម្បីឲ្យ YouWillKnow មានឱកាសបានទៅប្រកួតនៅចិនបន្តទៀត។ YouWillKnow នឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាអស់សង្ឃឹមឡើយ ពួកខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការដណ្ដើមពាន MATIC 2015 ពីប្រទេសចិន យកមកបង្ហាញអ្នកទាំងអស់គ្នានៅប្រទេសកម្ពុជាយើង បន្ទាប់ពី MATIC 2015 ចប់"។
អត្ថបទ៖ ភីឆាយ