Legendary Nightmare សុបិនអាក្រក់ដែលអ្នកក្លាហានមិនធ្លាប់ជួប
- 2014-12-02 23:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Legendary Nightmare សុបិនអាក្រក់ដែលអ្នកក្លាហានមិនធ្លាប់ជួប
ចន្លោះមិនឃើញ
សុបិនដ៏អាក្រក់ដែលកំពូលអ្នកប្រយុទ្ធគ្រប់រូបមិនធ្លាប់ជួបពីមុនមកនឹងកើតមានឡើងចំពោះអ្នកកម្សាន្ត Age Of Naga គ្រប់រូបចាប់ពី Version ថ្មីដែលនឹង Update នៅថ្ងៃស្អែកនេះ។
អាន៖ រកឃើញហើយ ជើងខ្លាំងកីឡា AK Online និងAge of Naga ប្រចាំប្រទេសកម្ពុជា ២០១៤
ធ្លាប់តែចូលរួបប្រយុទ្ធសម្លាប់បិសាចកំណាចផ្សេងៗដែលមានកម្រិត Level ប្រហាក់ប្រហែល ឬដូចគ្នា ប៉ុន្តែសម្រាប់ Activity ថ្មី Legendary Nightmare ដែលនឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះ អ្នកក្លាហានគ្រប់រូបនឹងជួបនៅសុបិនដ៏អាក្រក់មួយ ដែលតម្រូវឲ្យប្រិយមិត្តធ្វើការប្រយុទ្ធជាមួយបិសាចកំណាចដែលសុទ្ធតែមានកម្រិត Level ច្រើននិងយុទ្ធសិល្បខ្លាំងជាងតួអង្គប្រយុទ្ធរបស់អ្នកកម្សាន្ត។ ដឹងថាបិសាចទាំងនោះខ្លាំង ហើយពិបាកសម្លាប់ ចឹងយើងចាំបាច់ចូលកម្សាន្តក្នុង Activity នេះធ្វើអីទៅ?
សម្រាប់រាល់ការសម្លាប់បិសាចក្នុង Activity Legendary Nightmare នេះ ប្រិយមិត្តមានឱកាសទទួលបាន Elite Fragment ដែល Elite Fragment នេះកំពូលអ្នកប្រយុទ្ធគ្រប់រូបអាចធ្វើការសន្សំ ដើម្បីទុកប្ដូរយកឈុតប្រយុទ្ធដ៏មានអនុភាពខ្លាំងបំផុតប្រចាំ Version ថ្មីហ្នឹងគឺ Artifact Set ដែលឈុតប្រយុទ្ធថ្មីនេះ បានបន្ថែមនូវ Property ដ៏អស្ចារ្យ Legendary Property ដល់តួអង្គប្រយុទ្ធរបស់អ្នកកម្សាន្តផងដែរ។
កាន់តែអស្ចារ្យ អ្នកកម្សាន្តគ្រប់រូបនឹងទទួលបានឱកាស ក៏ដូចជាចំនួន Elite Fragment កាន់តែច្រើន នៅពេលដែលប្រិយមិត្តធ្វើការសម្លាប់ Boss នៅក្នុង Activity Legendary Nightmare នេះបានសម្រេច។
ចង់ដឹងពីសមត្ថភាពប្រយុទ្ធពិតរបស់អ្នកទេ? តើប្រិយមិត្តមានយុទ្ធសាស្ត្រយ៉ាងណាក្នុងការបំបាក់គូប្រកួតដែលមានកម្រិត Level ខ្ពស់ជាងអ្នក? ជួបគ្នាក្នុង Activity ថ្មី Legendary Nightmare៕
អត្ថបទ៖ ភីឆាយ