អត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារ
- 2014-12-03 12:30:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារ
ចន្លោះមិនឃើញ
ក្រូចឆ្មារគឺផ្លែឈើដែលមានសារៈប្រយោជន៍ច្រើនសម្រាប់ព្យាបាលរោគ ក៏ដូចជាជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយ និងការពារពីការចម្លងមេរោគផ្សេងៗ។ ក្រូចឆ្មារក៏មានតួនាទីក្នុងការបន្សុទ្ធឈាម និងជាឱសថសម្លាប់មេរោគ ជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងជួយដល់អ្នកដែលមានបញ្ហាបេះដូង។
ទឺកក្រូចឆ្មារមួយកែវមានផ្ទុកកាឡូរីតិច តែវាជាប្រភពនៃសារធាតុចិញ្ជឹមដូចជា កាល់ស្យូម ប៉ូតាស្យូម វីតាមីន C និងសរសៃរ pectin fiber ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
ខាងក្រោមនេះជាអត្ថប្រយោជន៍១៦យ៉ាងនៃការទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្ដៅអ៊ុនៗ៖
១. ក្រូចឆ្មារជាប្រភពនៃវីតាមីន C ដែលជាសារធាតុមានប្រយោជន៍ពង្រឹងប្រព័ន្ធការពាររាងកាយ
២. ក្រូចឆ្មារមានផ្ទុកសរសៃរ pectin fiber ដែលមានគុណប្រយោជន៍ដល់ពោះវៀនធំ និងជាប្រភពថាមពលក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរី
៣. វាធ្វើឲ្យកម្រិត pH នៅក្នុងរាយកាយមានលំនឹង
៤. បើទទួលទាននៅពេលព្រឹកជួយបណ្ដេញជាតិពុលពីក្នុងរាយកាយ
៥. វាជួយសម្រួលដល់ការរំលាយអាហារ និងជួយជម្រុញដល់ការផលិតទឹកប្រមាត់
៦. ក្រូចឆ្មារជាប្រភពនៃអាស៊ីតស៊ីទ្រីក (citric) ប៉ូតាស្យូម (Potassium) កាល់ស្យូម (Calcuim)ផូស្វ័រ (Phosphorus) និងម៉ាញេស្យូម (magnesium)
៧. វាជួយការពារការរីកលូតលាត់នៃបាក់តេរីដែលបង្កឲ្យមានការចម្លងរោគ ឬបង្កជាជម្ងឺផ្សេងៗ
៨. ជួយកាត់បន្ថយការឈឺ និងរលាកសន្លាក់ជង្គង់
៩. ជួយព្យាបាលជំងឺផ្ដាសាយទូទៅ
១០. ជាតិប៉ូតាស្យូមនៅក្នុងក្រូចឆ្មារជួយចិញ្ចឹមខួរក្បាល និងកោសិកាសរសៃរប្រសាទ
១១. ជួយផ្ដល់ថាមពលដល់អង់ស៊ីមរបស់ថ្លើម
១២. ទឹកក្រូចឆ្មារមួយកែវជួយធ្វើឲ្យមានលំនឹងជាតិកាល់ស្យូម និងអុកស៊ីសែន ក្នុងថ្លើម ក្នុងករណីដែលឆ្អល់ក្ដៅដង្ហើម
១៣. វាមានប្រយោជន៍ធំធេងដល់ស្បែក និងជួយរារាំងស្នាមជ្រួញ និងការកើតមុន
១៤. វាជួយដល់សុខភាពភ្នែក និងជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាភ្នែក
១៥. ជួយបង្កើតអាស៊ីតរំលាយអាហារ
១៦. ជួយបំពេញបន្ថែមជាតិអំបិលក្នុងខ្លួន ជាពិសេសបន្ទាប់ពីការធ្វើការងារដែលបញ្ចេញកម្លាំងខ្លាំង៕
ប្រែសម្រួល៖ អៀង សូទ្រី
ប្រភព៖ FOODMATTERS