ខុស​ទេ​! ខ្ញុំ​​​យក​សង្សារ​​​​​​៤​នាក់​លេង​សើច​​ដើម្បី​តែ​សងសឹក​នារី​ម្នាក់​​​​ក្បត់​ស្នេហ៍​​​ស្មោះ​ខ្ញុំ?

  • 2014-12-03 20:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី​បង Sabay និង​ប្រិយមិត្ត​​​ដែល​និយម​អាន Sabay ទាំង​អស់។ ​ខ្ញុំ​បាទ​ឈ្មោះ រតនា មាន​រឿង​មួយ​ចង់​អោយ​មិត្ត​ទាំង​អស់​ជួយ​ផ្ដល់​ជា​មតិ​ផង​។

កាល​ឆ្នាំ​​២០១០ ​​ខ្ញុំ​បាន​ស្រលាញ់​នារី​ម្នាក់​រស់​នៅ​ភូមិ​កំពង់​ព្រះ​នាង​ឈ្មោះ​ ព.ប (​Sabay សូម​ប្រើ​អក្សរ​កាត់​ដើម្បី​ការ​គោរព​) ​​ជា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នៅ​ក្នុង​ភូមិ។​ មាន​មនុស្ស​ប្រុស​ជា​ច្រើន​តាម​ស្រលាញ់​នាង​ប៉ុន្តែ​នាង​មិន​ស្រលាញ់​គេ​ទេ។​ ​ថ្ងៃ​ទី​៣០​ខែ​១២​ឆ្នាំ​២០១១​ខ្ញុំ​ក៍​បាន​ឃ្លាត​ឆ្ងាយ​ពី​គេ​​មក​រស់​នៅ​ក្រៅ​ប្រទេស។​ ពេល​ខ្ញុំ​មក​រស់​នៅ​ក្រៅ​ប្រទេស​ខ្ញុំ​តែង​តែ ​​callទៅ​គេ​រាល់​ថ្ងៃ​។​ ថ្ងៃ​មួយ​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​មួយ​ថ្ងៃ​ខ្ញុំ​បាន​call ទៅ​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​រសៀល ទូរសព្ទ​​របស់​គេ​មិន​មាន​នាក់​លើក​។

ខ្ញុំ​មាន​អារម្មណ​ខឹង​យ៉ាង​ខ្លាំង ព្រោះ​មិន​ដែល​មាន​រឿង​អញ្ចឹង​កើត​ឡើង​សោះ​កាល​ពីមុន   ខ្ញុំ​ខំ​ទប់​អារម្មណ៍​មិន​ខឹ​ង​និង​គេ​ហើយ​គិត​ថា​គេ​បាត់​ទូរសព្ទ​​ ឬ​​ក៏​ទុក​ទូរសព្ទ​ចោល។ នៅ​ខ្មែរ​ប្រហែល​ជា​ម៉ោង​៦​ល្ងាច​ខ្ញុំ​បាន ​call​ ទៅ​ម្ដង​ទៀត​។​ ប៉ុន្តែ​គ្មាន​ន​នាក់​លើក ខ្ញុំ​ក៏​ខល​ទៅ​ជា​លើក​ទី​ពីរ​ ប្អូន​ស្រី​របស់​គេ​ក៏​លើក។​ គេ​សួរ​ខ្ញុំ​ថា នាក់​ណា​គេ​ខល​មក​ ហយ​​រក​អ្នក​​ណា?​​​ម្ចាស់​ទូរសព្ទ​អត់​នៅ​ទេ។ ​ខ្ញុំ​ក៏​​សួ​ថា​បង​ស្រី​យើង​ទៅ​ណា  គេ​ឆ្លើយ​ថា​ទៅ​ដើរ​លេង​បាត់​ហើយ ​​(ខ្ញុំ)​៖​​គេ​ទៅ​ជាមួយ​​អ្នក​​ណា? (គេ)៖​ចង់​ដឹង​ធ្វើ​អី​រឿង​របស់​គេ? គាត់​ជា​នរណា​ហើយ​​មាន​ការ​អី?​និយាយ​បែប​ មក​សំឡុត​ខ្ញុំ​អីចឹង? (ខ្ញុំ)៖គិត​ក្នុង​ចិត្ត​​​ហើយ​ប្រាប់​គេ​ថា​​ខ្ញុំ​ជា​មិត្តភ័ក្ដិ​​បង​ស្រី​របស់​យើង (ពី​ព្រោះ​គេ​មិន​ដឹង​ថាខ្ញុំ​ជា​សង្សារ​របស់​បង​ស្រី​គេ) (គេ)៖​​បង​​ខ្ញុំ​​ទៅ​ដើរ​លេង​ជាមួយ​សង្សារ​គាត់​បាត់​ហើយ (ខ្ញុំ)​៖គ្រាន់​តែ​លឺ​ពាក្យ​​ហ្នឹង​​ភ្លាម​ទឹក​ភ្នែក​ខ្ញុំ​ស្រក់​មក​ដោយ​មិន​ដឹង​ខ្លួន តែ​ខំ​ទប់​អារម្មណ៍ និយាយ​ទៅ​ប្អូន​ស្រី​គេ​ថា គេ​ទៅ​ពេល​ណា​មក​វិញ​? (គេ)៖​​ហើយ​ចូល​ឆ្នាំ​បាន​មក​វិញ​(លឺ​ពាក្យ​​នេះ​​ទៀត​រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត) (ខ្ញុំ)៖​គេ​ស្រលាញ់​គ្នា​យូរ​នៅ?​ (​គេ)​៖​ប្រហែល​ជា​កន្លះ​ឆ្នាំ​ហើយ​ដឹង​? (ខ្ញុំ)៖​​អញ្ចឹង​អរគុណ​ហើយ​ណា ពេល​បិទ​ទូរសព្ទ​ភ្លាម​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ហែក​រូប​ថត​របស់​គេ ហើយ​វ៉ៃ​ជញ្ជាំង​រហូត​ហើម​ដៃ​លើក​សឹង​មិន​រួច​។ រួច​ចូល​ឆ្នាំ​បាន​មួយ​ថ្ងៃ​ខ្ញុំ​ខល​ទៅ​គេ​ទៀត គេ​លើក​ហើយ​ខ្ញុំ​និយាយ​ដូច​មិន​មាន​អី​កើត​ឡើង​

 

(ខ្ញុំ)​៖​ចូល​ឆ្នាំ​ដើរ​លេង​សប្បាយ​អត់?​ (ព.ប)៖អត់​សប្បាយ​ទេ​អត់​មាន​សង្សារ​ដើរ​ជាមួយ (ខ្ញុំ)៖​ប្រាកដ​ហើយហ៎? (ព.ប)៖​ចា៎​ (ខ្ញុំ)៖​ហ៊ាន​ស្បត់​អត់? (ព.ប៖​​អ្ហឹម...​ស្បថ​​​គ្រាន់​តែ​ជា​ការ​ទាល់​​ច្រក​​​ហ្នឹង?​ (ខ្ញុំ)៖​​ខ្ញុំ​​ដឹង​រឿង​យើង​អស់​ហើយ​មិន​បាច់​ដើរ​ហ្សឺ​ទៀត​ទេ។ ខ្ញុំ​មិន​ដឹង​ថា​យើង​ហ្នឹង​​ធ្វើ​អញ្ចឹង​ទៅ​រួច?​​បើ​ដឹង​ថា​យើង​ជា​មនុស្ស​សាវា​ខ្ញុំ​មិន​ស្គាល់​យើង​ល្អ​ជាង​។ខ្ញុំ​ស្ដាយ​ចិត្ត​ស្មោះ​​ដែល​អោយ​មនុស្ស​មិន​ស្មោះ​ដូច​យើង​ណាស់។​​យក​គេ​ទៅ​បើ​គេ​ល្អ។ ខ្ញុំ​សុំ​ដើរ​ចេញ ហើយ​សុំ​ជួន​ពរ​ណា (និយាយ​អារម្មណ៍​ខឹង​ខ្លាំង)។ (ព.ប)៖​ម៉េច​បង​ឯង​និយាយ​ចឹង?​ ? (ខ្ញុំ)៖​ធ្វើ​ខ្លួន​ឯង​គួរ​ដឹង​ខ្លួន​ឯង​ហើយ​ (ព.ប)៖​អូន​គ្រាន់​​តែ​ចង់​សាក​ចិត្ត​បង​លេង​​ហ្នឹង ចង់​ដឹង​បង​ខឹង​អត់?​(គេ​និយាយ​ទាំង​យំ​) (ខ្ញុំ)៖​មិន​បាច់​មក​កុហក់​ទេ (ក្នុង​អារម្មណ៏​នៅ​ស្រលាញ់​គេ​ខ្លាំង​) ហើយ​ខ្ញុំ​ទន់​ចិត្ត  ក៏​សួរ​គេ​ថា​​រវាង​បង​ហើយ​និង​គេ​អូន​យក​មួយ​ណា?

 

រឿង​ដ៏​​ហួស​ចិត្ត​មួយ​គេ​ឆ្លើយ​ថា៖​ (ព.ប)៖​អូន​យក​ទាំង​ពីរ​ (ខ្ញុំ)​៖​ចឹង​ទុក​បង​​អ្នក​​ដើរ​ចេញ​។នៅ​​អោយ​បាន​សុខ​ណា (ព.ប)​៖​អូន​នៅ​ស្រលាញ់​បង​ទោះ​បង​ឈប់​ស្រលាញ់​ក៏​អូន​នៅ​ស្រលាញ់​បង (ខ្ញុំ)៖​មិន​បាច់​ទេ​ហើយ​​ខ្ញុំ​ក៏​បិទ​ទូរសព្ទ័

 

ចាប់​តាំង​ពី​ពេល​​នោះ​​​មក​ខ្ញុំ​ក៏​តាំង​ចិត្ត​ថា​នឹង​​ឈប់​ធ្វើ​ជា​មនុស្ស​ស្មោះ​​ទៀត​​ហើយ​​។ រហូត​ដល់​ឥលូវ​នេះ​ខ្ញុំ​មាន​សង្សារ​៤​នាក់​តើ​ខ្ញុំ​សង​សឹក​នឹង​ស្រី​ផ្សេង​អញ្ចឹង​តើ​ត្រឹម​ត្រូវអត់? ហើយ​គេ​ទាំង​បួន​នាក់​សុទ្ធ​តែ​ស្រលាញ់​ខ្ញុំ​ខ្លាំង​។

 

ចុច​អាន​៖ សង្សា​ខ្ញុំ​សុំ​រួម​រក្ស​ច្រើន​ដង​ពេក ខ្ញុំ​ក៏សម្រេច​ដើរ​ចេញ ត្រូវ​អត់?

 

រូប​តំណាង

តើ​ខ្ញុំ​​គួរ​តែ​ប្រាប់​គេ​ថា​ខ្ញុំ​ស្រលាញ់​ពួក​គេ​គ្រាន់​តែ​ជា​ការ​លេង​សើច​ហើយ​គ្រាន់​តែ​ចង់​សង​សឹក​ចំពោះ​មនុស្ស​ស្រី? ​បើ​ខ្ញុំ​ប្រាប់​នាក់​ទាំង​បួន​គេ​នឹង​ឈឺ​ចាប់ ហើយ​ខ្ញុំ​ក៏​នឹង​បាត់​បង់​អ្នក​​​​ទាំង​បួន ព្រោះ​អារម្មណ៍​ខ្ញុំ​ក៏​ស្រលាញ់​គេ​ដែរ។

 

តើ​ខ្ញុំ​គួ​ធ្វើ​យាង​ណា?​ សូម​អរគុណ​ដល់​បង Sabay ដែល​បាន​អោយ​ចែក​រំលែក​រឿង​ស្នេហា​លើ​គេហទំព័រ Sabay ។ សូមអោយ​បង​ Sabayមាន​ប្រិយមិត្ត​អាន​​កាន់​តែច្រើន៕

 

​​មិត្ត​អ្នក​អាន​ចង់​ចែក​រំលែក​រឿង​រ៉ាវ​ស្នេហ៍​និង​ស្វែង​ករ​មតិ​​លើ Sabay ​សូម​ផ្ញើ​មក​កាន់​​អ៊ីម៉ែល pen.sophana@cidc.com.kh ឬ​ទូរសព្ទ​មក​កាន់​ ០១៦ ៥៩៦ ៩០៥។ Sabay នឹង​​​​​ផ្សាយ​​ជូន​ប្រិយមិត្ត​៕

 

ចុច​ត្រង់​នេះ! ដើម្បីចូល​ទៅ​បណ្ដុំ​រឿង​រ៉ាវ​ស្នេហា​ពិត​ជា​ច្រើន​ទៀត

 

អត្ថបទថ្មី