PPDW ៣ ថ្ងៃ Fashion ដល់កហើយ!
- 2014-09-29 21:52:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PPDW ៣ ថ្ងៃ Fashion ដល់កហើយ!
ចន្លោះមិនឃើញ
កម្មវិធី Phnom Penh Designers Week 2014 ហៅកាត់ថា (PPDW) ដែលមានរយៈពេល ៣ ថ្ងៃ នៅសណ្ឋាគារ The Plantation បានបញ្ចប់ហើយកាលពីយប់ថ្ងៃសៅរ៍ ដោយកម្មវិធីមួយនេះ មានតារាម៉ូដែលលេង Fashion ប្លែកៗជាច្រើន។
ក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ មានអ្នករចនាម៉ូដល្បីទាំងជាតិ និង អន្តរជាតិជាច្រើនបានចូលរួមបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈតារាម៉ូដែលជាង ៤០ នាក់។ ក្នុងមួយថ្ងៃមានតារាម៉ូដែលចំនួន ១៥ នាក់ ដើរបង្ហាញម៉ូដសំលៀកបំពាក់ ចំនួន ៣ Show។
Phnom Penh Designers Week ជាកម្មវិធីមួយធ្វើឡើងដើម្បីបង្ហាញស្នាដៃច្នៃម៉ូដរបស់អ្នករចនាម៉ូដជាតិ និង អន្តរជាតិ នូវម៉ូដសំលៀកបំពាក់ប្រកបដោយការច្នៃប្រឌិតប្លែកៗ ចែកជូនដល់ទស្សនិកជនបានទស្សនា។ កម្មវិធីមួយនេះបានធ្វើឡើងចំនួន ៣ លើកមកហើយក្នុងប្រទេសកម្ពុជា ដោយក្នុងមួយលើកៗ ទទួលបានភ្ញៀវជាតិ និង អន្តជាតិជាច្រើនចូលរួមទស្សនា។
សម្រាប់ឆ្នាំ ២០១៤ នេះ មានក្រុមហ៊ុនជាច្រើនបានចូលរួមឧបត្ថម្ភ ក្នុងនោះ មានក្រុមហ៊ុន Sabay ក៏ជាដៃគួរសហករណ៍ផ្សព្វផ្សាយដ៏សំខាន់ផងដែរ៕
អានអត្ថបទ៖ តារាម៉ូដែលច្រើនដួង ដើរកាត់ភ្លៀងយប់មិញ
ម៉េចដែរទស្សនិកជន ម៉ូដសំលៀកបំពាក់ទាំងនេះ តើអ្នកពេញចិត្តមួយណាខ្លះ?
អត្ថបទ៖ ខុត សីហា