អាសក់អំបោស Street Of Fighter មកធ្វើសង្គ្រាមក្នុង FireStorm ស្អែកនេះ
- 2014-12-10 00:24:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសក់អំបោស Street Of Fighter មកធ្វើសង្គ្រាមក្នុង FireStorm ស្អែកនេះ
ចន្លោះមិនឃើញ
ធ្លាប់តែឃើញតួអង្គ Guile ដែលប្រិយមិត្ត Street Of Fighter តែងតែហៅថាអាសក់អំបោសនោះ បញ្ចេញយុទ្ធសិល្បប្រយុទ្ធគ្នាយ៉ាងសាហាវនៅសមរភូមិប្រយុទ្ធលើដងវិថីនានាក្នុងហ្គេម Street Of Fighter សម្រាប់ស្អែកនេះ ប្រិយមិត្តនឹងប្លែកភ្នែកជាក់ជាមិនខាន ដោយតួអង្គអាសក់អំបោសនឹងចូលខ្លួនមកប្រើកាំភ្លើងធ្វើសង្គ្រាមនៅក្នុងសេវាកម្សាន្ត FireStorm វិញម្ដង។
អាន៖ Cloudy Height សមរភូមិប្រយុទ្ធថ្មីក្នុងភូមិបុរាណចិនគេបោះបង់ចោល
សេវាកម្សាន្ត FireStorm នឹងធ្វើការ Update Version នៅថ្ងៃស្អែក ដោយនឹងបន្ថែមនូវសព្វាវុធ និងឈុតសំលៀកបំពាក់ថ្មីៗចំនួន ២ ឈុតគឺ Empire Upstart និង Agent Legend ដែលជាឈុតធ្វើឲ្យតួអង្គរបស់អ្នកកម្សាន្តក្លាយជាអាសក់អំបោសនៅពេលដែលបានប្រើប្រាស់ ខណៈ Empire Upstart គឺជាឈុតដែលគួរឲ្យចាប់អារម្មណ៍បំផុត ទាំងសង្ហា ទាំងស្អាត ទាំងសិចស៊ី ទាំងមានអនុភាព ប្រិយមិត្តនឹងទទួលបានទាំងអស់នៅពេលដែលប្រើប្រាស់ឈុតនេះ។
ងាកមកមើលសព្វាវុធប្រយុទ្ធវិញកាន់តែអស្ចារ្យទៅទៀត បើប្រិយមិត្តមានសព្វាវុធថ្មីៗទាំង ៣ ដែលនឹងបង្ហាញវត្តមាននៅថ្ងៃស្អែកនេះ ការប្រយុទ្ធនៅក្នុងវគ្គ PVE អាចនឹងមិនមានឧបសគ្គសម្រាប់អ្នកកម្សាន្តឡើយ ព្រោះសព្វាវុធទាំងនោះសុទ្ធតែបន្ថែមកម្លាំង (Damage) សម្រាប់ការកម្សាន្តនៅវគ្គ PVE។
ជាក់ស្ដែងដូចជាកាំភ្លើង Assault Famas G2 បានបន្ថែមកម្លាំងយ៉ាងខ្លាំងនៅពេលដែលអ្នកកម្សាន្តបាញ់ចំកងទ័ពទាហានយន្តក្នុងវគ្គ Invasion និងវគ្គ Final Defense។ ចំណែកឯ Zombie MSR វិញគឺជាប្រភេទកាំភ្លើង Snip ដែលអាចបញ្ចេញនូវកម្លាំងយ៉ាងខ្លាំងទ្វេដងទៅលើប្រភេទបិសាច Zombie ខណៈគ្រាប់មីនតោន Zombie Death Blade ក៏មិនធម្មតា ពង្រីកនូវទំហំគ្រោះថ្នាក់ និងបន្ថែមកម្លាំងផ្ទុះចំពោះបិសាច Zombie ផងដែរ ជាពិសេសក្នុងវគ្គ Final Defense, Zombie Apocalypse-Hug Mode និង Zombie Survival ជាដើម។
អស្ចារ្យមែន! ស្អែកយកសព្វាវុធទាំងនេះ ទៅអូស Level នៅវគ្គ PVE កម្រិត Insance យក Reward ឡូយៗសិន៕
អត្ថបទ៖ ភីឆាយ