Oppo R5 ដាក់​ឲ្យ​ឡាន​កិន​​ និង​​យក​មក​ដំដែក​គោល​យ៉ាង​​ណា​​ក៏​​នៅ​​មិន​​អី​​​​​!

  • 2014-12-11 16:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo R5 ​ដែល​ជា​​អតីត​កំពូល​ Smartphone មាន​កម្រាស់​ស្ដើង​ជាង​គេ​លើ​លោក​របស់​ក្រុមហ៊ុន Oppo  ពេល​​នេះ​​​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ពាណិជ្ជ​កម្ម​ពិសេស​មួយ​​ដោយ​​បញ្ចេញ​​​សមត្ថភាព​ពិសេសៗ ​ដែល​ Smartphone ដទៃ​មិន​អាច​ធ្វើ​បាន។ ​

 

 

នៅ​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Oppo នោះ​បង្ហាញ​ពី​ការ​សមត្ថភាព​ពិសេស​ៗ​របស់  Oppo R5 ដូចជា​ការ​យក Smartphone មួយ​នេះ​ទៅ​ដំ​ដែក​គោល និង​ឲ្យ​រថយន្ត​កិន​ពី​លើ​ជា​ដើម។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​​ឈុត​បើក​ឆាក​នៃ​វីដេអូ​ពាណិជ្ជកម្ម​នោះ​​គឺ​ ​​ក្រុមហ៊ុន Oppo បាន​ដាក់​រូប​ផ្លែ​ប៉ោម​លើ​តុ​​ដែល​ត្រូវ​បាន​ខាំ​អស់​មួយ​ចំហៀង​ដូច​រូប​​ស្លាក​សញ្ញា​ Apple​ ​​ហើយ​យក ​Oppo R5 ដំ​កម្ទេច​ពី​លើ។

 

Oppo R5 មាន​អេក្រង់ ៥,២អ៊ីញ​, Memory ទំហំ 16GB, RAM 2GB, កាមេរ៉ា​ក្រោយ 13MP និង​មុខ 5MP និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android KitKat (Version 4.4.4)។ Smartphone ស្រោប​ដោយ​អាលុយមីញ៉ូម​​​និង​មិន​ងាយ​នឹង​​កោង​មួយ​នេះ​មាន​តម្លៃ ៥៥០ដុល្លារ៕

ទស្សនា​វីដេអូ៖

 

 

 

អាន៖ iPhone 6/6 Plus​ កំពុង​កាក់កប​​ ​ស្រាប់​តែ​ចិន​ប្ដឹង​ថា​ ​​​ចម្លង​ម៉ូដ​​​គេ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​​phonearena

អត្ថបទពេញនិយម